លោក ហ្សេលេនស្គី អញ្ជើញនាយករដ្ឋមន្រ្តីជប៉ុនមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

កៀវ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ឱ្យមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលគាត់គិតថាសមរម្យ។

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន គឺលោក អាន់ឌ្រី យើម៉ាក់ បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គាត់បានផ្តល់ជូនការអញ្ជើញនេះ ក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន លោក ម៉ាត់ស៊ូដា គូនីណូរី ។ លោក យើយម៉ាក់ បានប្រើកិច្ចពិភាក្សានៅពេលនោះ ដើម្បីអបអរសាទរប្រទេសជប៉ុន ក្នុងការចូលកាន់តំណែងជាប្រធានក្រុមប្រទេស G7 ក្នុងឆ្នាំ ២០២៣នេះ។

លោក យើយម៉ាក់ បានគូសបញ្ជាក់ថា ការសន្ទនាទៀងទាត់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលក្រុមប្រទេស G7 បានបង្ហាញថា ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតមួយ សម្រាប់ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner