រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយព្យុះប៉ាស៊ីហ្វិក ស្លាប់មនុស្សពីរនាក់
កាលីហ្វ័រញ៉ា៖ ព្យុះប៉ាស៊ីហ្វិកដ៏ធំមួយបានបក់បោកខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់ខ្លាំងពាសពេញរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានផ្តាច់ចរន្តអគ្គិសនី ដល់ផ្ទះរាប់ម៉ឺនខ្នង និងគំរាមកំហែងរដ្ឋភាគច្រើន ជាមួយនឹងទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។

យ៉ាងហោចណាស់មានមនុស្សស្លាប់ពីរនាក់ ដែលត្រូវបានរាយការណ៍ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ។
ខ្យល់ព្យុះដ៏សាហាវនេះ បាននាំនូវបាតុភូតត្រួតគ្នា ពីរ រួមមានប្រព័ន្ធខ្យល់ដ៏ធំសម្បើមនៃសំណើមក្រាស់ ពីមហាសមុទ្រហៅថា «ទន្លេបរិយាកាស» និងប្រព័ន្ធសម្ពាធទាបដែលមានកម្លាំងខ្យល់ព្យុះដែលត្រូវបានគេស្គាល់ថា ជាព្យុះស៊ីក្លូន។

ជាមួយគ្នានេះដែរ តំបន់ San Francisco Bay រដ្ឋធានី Sacramento របស់រដ្ឋ និងតំបន់ជុំវិញនោះ នៅតែបន្តងើបឡើងវិញ ពីការខូចខាតដោយទឹកជំនន់ រួមទាំងការខូចខាត លើផ្លូវថ្នល់ នៅតាមដងទន្លេ Cosumnes នៅពេលដែលភ្លៀងធ្លាក់ថ្មីៗ បានវាយប្រហារ៕


ប្រភព៖រ៉យទ័រ ប្រែមសសម្រួលដោយ៖ សារ៉ាត