ការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសវៀតណាម ត្រូវបានដំឡើងជិត៦% ក្នុងឆ្នាំ២០២៣

ហាណូយ៖ ការផ្គត់ផ្គង់អគ្គិសនី ដែលរួមមានទាំងផលិតកម្មក្នុងស្រុក និងការនាំចូល នៅប្រទេសវៀតណាម ត្រូវបានកំណត់ថា នឹងកើនឡើង ៥.៩៦% ពីឆ្នាំមុន ពោលគឺដល់ ២៨៤.៥ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៣។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមណែនាំឱ្យក្រុមហ៊ុនផលិតធ្យូងថ្មសំខាន់ៗ របស់ប្រទេស គឺក្រុមហ៊ុន Vinacomin និងក្រុមហ៊ុន Dong Bac Corp ធានាថា ការផ្គត់ផ្គង់មានគ្រប់គ្រាន់សម្រាប់ផលិតថាមពលនៅឆ្នាំនេះ។ កាលពីឆ្នាំមុន Vinacomin ផ្គត់ផ្គង់ ៩៧% នៃបរិមាណដែលខ្លួនបានសន្យា និង Dong Bac ៨២% ។

ជាមួយគ្នានេះ ក្រុមហ៊ុនរដ្ឋ Vietnam Electricity បានរាយការណ៍ពីការខាតបង់ជាង ៣១ ពាន់ពាន់លានដុង កាលពីឆ្នាំមុន ហើយបានសន្មត់ថា វាមកពីការចំណាយកើនឡើង។

រដ្ឋាភិបាលអនុញ្ញាតឱ្យ ក្រុមហ៊ុនដំឡើងថ្លៃអគ្គិសនីរហូតដល់ ៥% ជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវស្វែងរកការយល់ព្រម ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រសិនបើខ្លួនចង់ដំឡើងថ្លៃអគ្គិសនីពី ៥ ទៅ១០%៕

ប្រភព៖ VNexpress ប្រែមសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner