អ្នកទេសចរចាប់អារម្មណ៍ផ្លូវក្រោមដី ទៅកាន់កន្លែងទាក់ទាញប្រវត្តិសាស្ត្រ ក្នុងក្រុងបាងកក ប្រទេសថៃ

អ្នកទេសចរនៅទីក្រុងបាងកក កំពុងចាប់អារម្មណ៍ផ្លូវរូងក្រោមដីថ្មីចំនួនពីរ ទៅកាន់កន្លែងទាក់ទាញប្រវត្តិសាស្ត្រដូចជា Grand Palace, Wat Phra Kaew (Temple of the Emerald Buddha), ទីសក្ការៈបូជាក្រុង និងទីសក្ការបូជា Sanam Luang ។

ផ្លូវរូងក្រោមដី ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ត្រូវបានបើកដំណើរការ កាលពីថ្ងៃទី១ ខែមករា ក្នុងសង្កាត់ Old Town នៃ Phra Nakhon ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នូវជម្រើសដ៏ងាយស្រួល និងសុវត្ថិភាពសម្រាប់ផ្លូវខាងលើ។

ការសាងសង់ផ្លូវរូងក្រោមដីនេះត្រូវបានផ្តួចផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០២០ ដោយអតីតអភិបាលក្រុងបាងកក លោក Aswin Kwanmuang ក្នុងតម្លៃ ១.១ ពាន់លានបាត។ ផ្លូវក្រោមដីទាំងពីរនេះ អាចផ្ទុកអ្នកថ្មើរជើងបានជាង ៣៥០០០ នាក់ក្នុងមួយថ្ងៃ៕

ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner