ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ទិសដៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាព

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍លើកឡើថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ទិសដៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាព ជាកិច្ចការដ៏សំខាន់បំផុតនិងមានសក្តានុពលសម្រាប់សង្គមជាតិ និងប្រជាជនដូច្នេះហើយទើបក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំដូចជាការកសាងសាលារៀនគ្រប់កម្រិត និងយកចិត្តទុកដាក់ទៅលើជីវភាពគ្រូបង្រៀនពីព្រោះពួកគាត់មានគុណបំណាច់ដ៏ធំធេងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

ឯកឧត្តមបានលើកឡើងអំពីយុទ្ធសាស្ត្រប្រកបដោយភាពជោគជ័យរបស់សម្ដេចតេជោក្នុងការចាក់ស្រោចវ៉ាក់សាំងប្រឆាំងវីរុសកូវីដ19 ក្នុងសហគមន៍ និងការអនុវត្តវិធានការសុខាភិបាលនានាដែលអាចធ្វើឲ្យមានលទ្ធភាពក្នុងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យនិងអាចឱ្យយើងទាំងអស់គ្នាមានលទ្ធភាពជួបជុំគ្នានាពេលនេះបាន។

ការលើកឡើងបែបនេះរបស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងខេត្តត្បូងឃ្មុំ ចំនួនសរុប ៥៤៤១នាក់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដោយសារមានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះក្នុងនោះមានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមទាំងវិស័យអប់រំផងដែរស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមម្លប់សុខសន្តិភាពដែលសម្ដេចតេជោបានរកមកដោយលំបាកដូច្នេះហើយយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សនិងចូលរួមបោះឆ្នោតគាំទ្រដល់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន និងភាពសុខដុមរមនាទៅមុខទៀតបន្តដល់កូនចៅជំនាន់ក្រោយ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner