គ្រួសារកូនភ្លោះបី ទី ៣៩៥ ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ កូនភ្លោះបី ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថវិកា ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦មករា អញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគត្តិព្រឹទ្ធ បណ្ឌិត ចែកជូនប្រជាពលរដ្ឋសំរាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ ដៃគ្រួសារកូនភ្លោះបី ដែលកំពុងសំរាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

គ្រួសារដែលទទួលបានអំណោយដ៏ថ្លៃថ្លានេះ ប្រសូត្រនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ជាកូនលើកដំបូង ប្រុស៣នាក់ ដែលមានឪពុកឈ្មោះ ហាក់ លីហៃ អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ និងម្តាយឈ្មោះ អំ គន្ធី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅរស់នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តមជំនួយការផ្ទាល់មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន ៣៩៥គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារក មិនទាន់មានភាពល្អប្រសើរ និងម្យ៉ាងទៀតដោយសារកូនត្រូវរក្សាក្នុងកែវបំប៉នសុខភាព ឯកឧត្តម ជំនួយការផ្ទាល់បានធ្វើការផ្តាំផ្ញើជូនដល់ក្រុមគ្រួពេទ្យឯកទេស បន្តយកចិត្តទុកដាកតាមដានសុខភាពជូនដល់គ្រួសារកូនភ្លោះបីនាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំងសុខភាពក្នុងមន្ទីរពេទ្យឲ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រួសារកូនភ្លោះបី នាំយកអំណោយទាំងអស់នេះ ចិញ្ចឹមបីបាច់ និងខិតខំថែរក្សាកូនភ្លោះទាំងបីឲ្យមានសុខភាពល្អ និងមានអនាគតល្អទៅថ្ងៃខាងមុខ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner