កាណាដាឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ចំនួន ៨៨គ្រឿងពីសហរដ្ឋអាមេរិក ក្នុងតម្លៃជាង ១៥ពាន់លានដុល្លារ

អូតាវ៉ា ៖ រដ្ឋាភិបាលកាណាដាបានប្រកាសក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងក្រុមហ៊ុនឡុកឃីដ ម៉ាទីន ជាមួយនឹង ប្រេត អេន វ៉ាយនី ហើយ ដើម្បីទិញយន្តហោះចម្បាំង F-35 ចំនួន ៨៨គ្រឿង ក្នុងតម្លៃ ១៥.២ពាន់លានដុល្លារអាមេរិក។

ការចែកចាយយន្តហោះដំបូងគេត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ហើយការធ្វើប្រតិបត្តិការពេញលេញ ត្រូវបានគេប៉ាន់ប្រមាណថា នៅចន្លោះឆ្នាំ ២០៣២ និង ២០៣៤។ នេះបើតាមការចេញផ្សាយព័ត៌មានដោយសេវាសាធារណៈ និងលទ្ធកម្មប្រទេសកាណាដា។

យោងតាមការប៉ាន់ប្រមាណ កិច្ចព្រមព្រៀងខាងលើមានទំហំទឹកប្រាក់រហូតដល់ ១៩ពាន់លានដុល្លារកាណាដា ឬប្រមាណ ១៥.២ពាន់លានដុល្លារអាមេរិក ដែលនេះគឺជាការវិនិយោគដ៏ធំបំផុត សម្រាប់កងទ័ពអាកាសកាណាដាក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

ក្នុងនោះរួមមានឧបករណ៍ពាក់ព័ន្ធ, ការដំឡើង និងសេវាកម្មទ្រទ្រង់ ក៏ដូចជាការសាងសង់កងយន្តហោះចម្បាំង និងគ្រឿងបរិក្ខារជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner