រដ្ឋមន្ត្រី ៣រូបស្វាគមន៍ភ្ញៀវទេសចរចិនដំបូង នៅចំណតអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ

បាងកក៖ ក្រុមអ្នកទេសចរចិនដ៏ធំដំបូងគេបានទទួលការស្វាគមន៍ដោយរដ្ឋមន្ត្រីថៃ បីនាក់ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក នៅម៉ោងប្រហែលថ្ងៃត្រង់ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ជើងហោះហើរនេះបាននាំអ្នកទេសចរចិនចំនួន ២៦៩ នាក់ដំបូងមកទីក្រុងបាងកក ហើយ ចំពោការស្វាគមន៍ក្រុមទេសចរទាំងនោះ នៅព្រលាន្តយន្តហោះផ្ទាល់ រួមានរដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ លោក អានុទីន ឆានវីរ៉ាក់គុល (Anutin Charnvirakul), រដ្ឋមន្ត្រីដឹកជញ្ជូន លោក សាក់ សាយ៉ាម ឈីតឈប់(Saksayam Chidchob) និងរដ្ឋមន្ត្រីទេសចរណ៍និងកីឡា លោក ហ្វីផាត រ៉ាតឆាកគីត ប្រាកាន (Phiphat Ratchakitprakarn)។

ទន្ទឹមនឹងនោះ ក្រុមមន្ត្រីក៏បានផ្តល់ជូនកម្រង ផ្កាអ័រគីដេ វត្ថុអនុស្សាវរីយ៍ និងខិតប័ណ្ណជាភាសាចិន ស្តីពីព័ត៌មានទេសចរណ៍ផងដែរ។ ពួកគេក៏បានលើកបដាដែលមានពាក្យស្លោកជាភាសាចិនថា “ជនជាតិចិន-ថៃ មកពីគ្រួសារតែមួយ។ ប្រទេសថៃដ៏អស្ចារ្យនឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនចិន។” ប្រភពពី The Nation , ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner