ប្រទេសជប៉ុន បញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួនជាង ៩ម៉ឺននាក់ និងស្លាប់៣៣៦នាក់នៅថ្ងៃចន្ទសប្តាហ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានឱ្យដឹងថា ប្រទេសខ្លួនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៩៥.៣០៨ករណី និង មនុស្សស្លាប់ចំនួន៣៣៦នាក់ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងដែរថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរដែលប្រើម៉ាស៊ីនខ្យល់ ឬម៉ាស៊ីនបេះដូង-សួត ECMO ឈរនៅចំនួន ៦៤៨នាក់ ធ្លាក់ចុះ ២៣នាក់ ធៀបពីថ្ងៃអាទិត្យ។
ក្នុងចំណោមជាង៩ម៉ឺនករណី នៅទីក្រុងតូក្យូ មានជាង៨ពាន់នាក់ ត្រូវបានគេបញ្ជាក់។ តួលេខប្រចាំថ្ងៃគឺកើនឡើង ៦៦២ ពីមួយសប្តាហ៍មុន និងសម្គាល់ ៥ ថ្ងៃជាប់ៗគ្នានៃការកើនឡើង ធៀបពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។
ក្រសួង ក៏ បាន បញ្ជាក់ ដែរ ថា មាន អ្នក ស្លាប់ ចំនួន ២៨ នាក់ នៅ ក្នុង រាជធានីតូក្យូ ខណៈចំនួន អ្នក ជំងឺ ធ្ងន់ធ្ងរ បាន កើន ឡើង ដល់ ៥៥ នាក់៕ ប្រភពពី NHK ប្រែលសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ