ក្រសួង អនុម័តផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់ អភិវឌ្ឍ៍វិស័យ ដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បី ជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែ ប្រសើរ ឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។នេះបើតាមការថ្លែងរបស់ មន្រ្តី ជាន់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពី ពេល ថ្មីៗ នេះ។

ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅ ឆ្នាំ២០២៣ នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាព ការងារ រដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី រួមនឹង ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិ ការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យ គាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមាន ការរីក ចម្រើនបន្ថែមទៀត។

ឯកឧត្តម កែន រដ្ឋា បានបន្តថា ៖ «តាមរយៈអង្គប្រជុំនោះដែរ ខ្ញុំក៏ បាន ជំរុញបន្ថែមដល់បុគ្គលិកមន្រ្តីរាជការនៅក្រោមឱវាទទាំងអស់ បន្តបណ្តុះឆន្ទៈមោះមុត ក្នុងការបំពេញភារកិច្ចដែលបានដាក់ចេញ និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ព្រមទាំងរួបរួមសាមគ្គី ភាព គ្នាជាធ្លុងមួយ ក្នុងន័យជំរុញភារកិច្ចការងារទាំងអស់ ឱ្យទទួលបាន ជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាព»។

កិច្ចប្រជុំនេះក៏បានបង្ហាញឱ្យដឹងផងដែរថា សម្រាប់ការអនុវត្ត ពេញមួយឆ្នាំ២០២២កន្លងទៅ ក្រសួងសារធារណការ បានសម្រេច លទ្ធផលនៃផែនការសកម្មភាពដែលបានដាក់ចេញសរុបមានចំនួន ១០៩ ក្នុងនោះ សកម្មភាពចំនួន៨០ បានអនុវត្តសម្រេចជោគជ័យ និងសកម្មភាពចំនួន ២៩ បាននិងកំពុងបន្តអនុវត្ត ហើយគ្រោងនឹង បញ្ចប់នៅដើមឆ្នាំ២០២៣។

ជាមួយគ្នានោះដែរឯឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដែរថា នា ពេលកន្លងមក ក្រសួងសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផល ប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេស កម្ពុជា។ ក្នុងនោះ មានវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្ម និង ជាពិសេស ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ក្រសួង ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បាននឹងកំពុងពង្រីក និងលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់កម្ពុជា សំដៅឱ្យការអភិវឌ្ ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្តមបានបញ្ជាក់ថា ៖ «បច្ចុប្បន្នក្រសួង បាននឹងកំពុងពង្រីក គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជា ពិសេស គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពី សៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិត ខាង ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារ កម្មត្រូវបានអភិវឌ្ឍផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្រើប្រាស់យន្តការ បច្ចេក វិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីសម្រេចនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រិតកាបូន (LTS4CN) ឆ្នាំ២០៥០ផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានប្រាប់ឱ្យដឹងដែរថា កម្ពុជានឹងត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈ ពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹក ជញ្ជូន របស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែក ក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម។

បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកកត់សម្គាល់ ឃើញថា គិតមកទល់ដើមឆ្នាំ២០២២ វិស័យដឹកជញ្ជូនពុំទាន់ មាន ភាពល្អប្រសើរពេញលេញនៅឡើយទេ។ ពោលគឺការដឹកជញ្ជូន ទៅប្រទេសខ្លះនៅមានជួយបញ្ហាការរឹតត្បិតខ្លាំង និងខ្លះក៏មានការ បន្ធូរបន្ថយជាងមុនដែរ។ ប៉ុន្តែក្នុងចំណោមផ្លូវដឹកជញ្ជូន ទាំងបីអ្នក ជំនាញកត់សម្គាល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវអាកាស ហាក់នៅ រងផលប៉ះពាល់ច្រើន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក និង ផ្លូវទឹក ហើយតម្លៃដឹកជញ្ជូនទៀតសោត ក៏ពុំទាន់ភាពល្អប្រសើរ ផងដែរ៕
ដោយ៖សែម ពិសី

ads banner