ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរ ក្រោយពេលប្រទេសចិន ទម្លាក់ ចោលនូវច្បាប់កំណត់ព្រំដែនកូវីដ១៩

ចិន៖ ប្រជាជនចិនរាប់រយនាក់នាំគ្នាឈរតម្រង់ជួរនៅខាងក្រៅ ការិយាល័យអន្តោប្រវេសន៏ដើម្បីបន្តលិខិតឆ្លងដែនរបស់ពួកគេ ក្រោយពេលអាជ្ញាធរចិនប្រកាសដកហូតគោលនយោបាយសូន្យកូវីដ ដែលបានរារាំងប្រជាជន ១,៤ ពាន់លាននាក់ពីការធ្វើដំណើរទៅ ប្រទេស ក្រៅអស់ជាងរយៈពេលបីឆ្នាំ។

ការបើកដំណើរការឡើងវិញនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បន្ទាប់ពីផ្ទុះការតវ៉ាពីប្រជាជនប្រឆាំង និងគោលការណ៍ទប់ស្កាត់ មេរោគកូវីដ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

សូមរំលឹកផងដែរថា ប្រទេសចិនបានអនុវត្តការទប់ស្កាត់មេរោគនេះ យ៉ាងតឹងតែងបំផុតអស់រយៈពេលជាងបីឆ្នាំដែលរដ្ឋាភិបាលចិន បាន ប្រើប្រាស់ការបិទខ្ទប់ទាំងស្រុងយ៉ាងតឹងរ៉ឹង ហើយអនុវត្តការដាក់ឱ្យ នៅ ដាច់ដោយឡែកពីអ្នកដទៃ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការស្វែង រកអ្នក ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងអ្នកកើតកូវីដ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ប៉ុន្តែវិធានការនេះត្រូវបានបន្ធូរបន្ថយកាលពីដើមខែធ្នូ បន្ទាប់ពី មានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការរឹតបន្តឹង ដោយសារផល ប៉ះពាល់ដល់អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។

ក្នុង ចំណោមប្រជាជនជាង១០០នាក់ដែលកំពុងឈរតម្រង់ជួរ បុរសចូលនិវត្តន៍អាយុ ៦៧ Yang Jianguo និងប្រពន្ធ បាន ប្រាប់ ទៅកាន់សារព័ត៍មានរ៉យទ័រថា អ្នកទាំងពីរគ្រោងធ្វើដំណើរទៅ កាន់ សហរដ្ឋអាមេរិកដើម្បីទៅជួបកូនស្រីជាលើកដំបូងក្រោយរយៈពេលបីឆ្នាំ។

ផ្អែកតាមរបាយការណ៍រូបិយប័ណ្ណនិងទីផ្សារភាគហ៊ុនរបស់ប្រទេសចិនកាលពីថ្ងៃចន្ទកន្លងទៅបានបង្ហាញថា ការបើកដំណើរការនេះ អាច ជួយស្តារឡើងវិញនៅសេដ្ឋកិច្ចក្នុងប្រទេសចំនួនទឹកប្រាក់ ១៧ ពាន់ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្រទេសចិនទទួលរងនូវការរាំង ស្ទះ ខាងផ្នែកសេដ្ឋកិច្ចក្រោយការបិទខ្ទប់នេះ។

មានប្រទេសជាច្រើនដែលទាមទាររកលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានពីអ្នកដំណើរចិន ដើម្បីទប់ស្កាត់ការរីករាលដាល និងនាំមេរោគចូល ទឹកដីប្រទេសដទៃ ដោយបច្ចុប្បន្ននេះឃើញថាអ្នកឆ្លងកូវីដនៅ ប្រទេស ចិនមានការកើនឡើងលើសលប់នៅតាមមន្ទីរពេទ្យ និងចំនួន អ្នកស្លាប់នៅតាមកន្លែងបូជាសពផងដែរ។ មិនតែប៉ុណ្ណោះអ្នកដំណើរតម្រូវឱ្យធ្វើតេស្តកូវីដអវិជ្ជមានមុនពេលធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសក្រៅផងដែរ។

យោងតាមរបាយការណ៍របស់ប្រទេសចិន បានឱ្យដឹងថាចំនួនអ្នក ស្លាប់ដោយសារជំងឺកូវីដមានត្រឹម ៥ ២៧២ នាក់ប៉ុណ្ណោះគិតត្រឹម ថ្ងៃទី៨ ខែមករា ដែលជាអត្រាទាបជាងគេដោយសារការ ឆ្លង មេរោគ នេះ បើធៀបទៅនឹងការស្លាប់នៅលើពិភពលោក។

ប៉ុន្តែអង្គការសុខភាពពិភពលោកបានព្រមានថា ប្រទេសចិនកំពុង រាយការណ៍ ពីការផ្ទុះឡើងនៃមេរោគកូវីដ ហើយអ្នកជំនាញខាងជំងឺ ឆ្លងអន្តរជាតិបានប៉ានស្មានថា មនុស្សជាងមួយលាននាក់នៅក្នុង ប្រទេសចិននឹងអាចស្លាប់ដោយសារកូវីដ១៩នៅក្នុងឆ្នាំនេះ។
ផ្អែកទៅលើការផ្សាយរបស់ស្ថានីយទូរទស្សន៍ CCTV កាលពីថ្ងៃ អាទិត្យ នេះបានឱ្យដឹងថា ជើងហោះហើរមកពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសចិនត្រូវបានលក់អស់ ចំពេលជើងហោះហើររបស់ ប្រទេសចិនក្នុង និងក្រៅប្រទេសរបស់ខ្លួន ត្រូវបានរារាំងដោយសារ ចំនួនជើងហោះហើរមានកំណត់។

តាមទិន្នន័យរបស់ Flight master បានបង្ហាញថា ប្រទេសចិនមាន ជើងហោះហើរទាំងក្នុង និងក្រៅប្រទេសចំនួន ២៤៥ ជើង បើ ធៀបទៅ នឹងឆ្នាំ២០១៩ ប្រទេសចិនមានជើងហោះហើរចំនួន ២ ៥៤៦ ក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះ ៩១ភាគរយ។ ទោះជាយ៉ាងណាក្តីក្រុមហ៊ុន Korean Air ទីក្រុងស៊េអ៊ូល ជើងហោះហើររបស់កូរ៉េខាងត្បូងនឹងប្រទេសជាច្រើននៅតែប្រកាន់គោលជំហរយ៉ាងតឹងរឹងក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយរក្សាការធ្វើតេស្តមេរោគអវិជ្ចមានមុនពេលចេញធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលសេដ្ខកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ នឹងត្រូវបានគេរំពឹងទុកថាងើបឡើងវិញដល់ ៧០-៧៥ ភាគរយ ប៉ន្តែចំនួននៃការធ្វើដំណើរក្នុងប្រទេសត្រូវបានគេព្យាករណ៍ថានឹងងើបឡើងវិញត្រឹមតែ ៣០-៤០ ភាគរយប៉ុណ្ណោះ៕
ដោយ៖ឡេង អារីតា
China drops COVID-19 border rules as citizens rush to travel – National | Globalnews.ca

ads banner