ពលរដ្ឋ សិស្ស និស្សិត និងពលករខ្មែរ បានជួបជុំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា

សាធារណរដ្ឋកូរ៉េ៖ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមមានបងប្អូនប្រជាពលរដ្ឋ សហគមន៍ខ្មែរ និស្សិត និងពលករជំនាញកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសកូរ៉ែ បានជួបជុំគ្នារៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករាផងដែរ។

គួរបញ្ជាក់ថាការប្រារព្ធពិធីអបអរសាទរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ៧មករា នេះគេឃើញមាន ចំនួន ៥ កន្លែង ដែលមានបងប្អូនពលករ និងសហគមន៍ខ្មែរ ចូលរួមប្រមាណជាង៣០០នាក់។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមអមដំណើរដោយ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ នៅជុំវិញរដ្ឋធានីសេអ៊ូល ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់។

ពិធីនេះបានប្រារព្ធឡើងក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការជុំវិញរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ចំណែកឯកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុងការងារ ESEA រួមនិងប្រធាន-អនុប្រធានតំបន់ក្វាងជូ និងសហការី បានរៀបចំពីធីសំណេះសំណាលអបអបសារទរទិវាជ័យជម្នះ៧មករាតាមប្រព័ន្ធZoom ជាមួយប្រធាន អនុប្រធាន សមាជិក សកម្មជន ជនបង្គោលសាខាគណបក្សប្រចាំតំបន់ក្វាងជូធំចំនួនសរុបជាង៥០នាក់។

ក្រៅពីនោះទៀត សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងតំបន់ផ្សេងៗទៀតក្នុងប្រទេសកូរ៉េខាងត្បូង រួមមានតំបន់ឆាំងវ៉ុន ក៏បានរៀបចំកម្មវិធីអបអរសាទរទិវាជ័យជម្នះ៧មករា ក្រោមអធិបតី លោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន ដែលមានអ្នកចូលរួមចំនួន ២៥នាក់ រីឯតំបន់គូមី-ថេហ្គូ ក្រោមអធិបតីភាព លោក តូយ ដារិទ្ធ មានអ្នកចូលរួមចំនួន៥០នាក់ និងតំបន់ប៊ូសាន តំបន់អ៊ុលសាន-ជេជូ ក្រោមអធិបតីភាពលោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន និងលោក ឡាំ ប្រុស អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលមានអ្នកចូលរួមចំនួន ៧០នាក់ផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីតាមតំបន់នីមួយៗ ក៏មានកម្មវិធីពិសារអាហារសាមគ្គី ច្រៀងរាំកំសាន្តជាមួយគ្នា ក្នុងបរិយាកាសដ៏សប្បាយរីករាយផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner