អ៊ីរ៉ង់កាត់ទោសប្រហារជីវិតបាតុករ បីនាក់ទៀត

តេហេរ៉ង់៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន ក្នុង ស្រុករបស់អ៊ីរ៉ង់មួយដែលមានឈ្មោះថា Mizan បានរាយការណ៍ ថា តុលាការអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលចំនួនបីនាក់បន្ថែមទៀត ដោយបានចោទពីបទ «ធ្វើសង្គ្រាមជាមួយព្រះ»។

សារព័ត៌មាននេះក៏បានចុះផ្សាយ ប្រឆាំងនឹងការរិះគន់ពី សហគមន៍ អន្តរជាតិជុំវិញការបង្រ្កាបក្រុមបាតុករនៅតាមដងផ្លូវ និងការ ផ្តន្ទាទោស ដោយគ្មានយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

សូមរំឮកថា រដ្ឋាភិបាលអ៊ីរ៉ង់ទើបតែបានកាត់ទោសព្យួរកមនុស្ស ពីរនាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងគោលបំណងដើម្បីលុបបំបាត់ ចលនាបាតុកម្ម។ គេសង្កេតឃើញដែរថា ការបាតុកម្មតវ៉ាបានថមថយ ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមមានការកាត់ទោសប្រហារជីវិតប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាប់ខ្លួន។

សារព័ត៌មានដដែលបានឱ្យដឹងថា លោក Saleh Mirhashemi, លោក Majid Kazemi និងលោក Saeid Yaghoubi ត្រូវបាន កាត់ទោសពីបទសម្លាប់សមាជិកនៃកងជីវពល Basij ស្ម័គ្រចិត្តក្នុង អំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅកណ្តាលទីក្រុង Isfahan។ យ៉ាងណាក៏ដោយ ពួកគេអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាល ក្រម របស់តុលាការបាន។

គួរបញ្ជាក់ថា កងកម្លាំង Basij ដែលមានទំនាក់ទំនងជាមួយ កង ឆ្មាំបដិវត្តន៍ឥស្សរជន គឺជាកងកម្លាំងឈានមុខគេក្នុងការរារាំង សកម្មភាព ចលាចលកន្លងមក។ គួរដឹងដែរថា ការបាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានបង្ក ឡើង ដោយការស្លាប់របស់កញ្ញាម្នាក់ឈ្មោះថា Mahsa Amini អាយុ ២២ ឆ្នាំ ក្រោយត្រូវបានចាប់ខ្លួនចូលទៅក្នុងមន្ទីរឃុំឃាំង របស់ ប៉ូលិស សីលធម៌របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំកន្លងទៅនេះ។

កាលពីថ្ងៃទី៩ខែមករានោះដែរ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានថ្កោលទោសប្រទេសអ៊ីរ៉ង់ ចំពោះការប្រើប្រាស់ ទោស ប្រហារជីវិតលើក្រុមបាតុករ ដែលទាមទារឱ្យមានការគោរព ចំពោះ ស្ត្រី។ សម្ដេចប៉ាប បានលើកឡើងថា «សិទ្ធិរស់រានមានជីវិតត្រូវបាន គំរាមកំហែងនៅក្នុងប្រទេសទាំងនោះដែលអនុវត្តទោសប្រហារជីវិត ដូចករណីក្នុងប៉ុន្មានថ្ងៃនេះនៅក្នុងប្រទេសអ៊ីរ៉ង់អ៊ីចឹង។ វាជាបាតុកម្ម ទាមទារឱ្យមានការគោរពកាន់តែច្រើនចំពោះសេចក្តីថ្លៃថ្នូររបស់ស្ត្រី»។

បញ្ហាប្រឈមដ៏លំបាកបំផុតមួយចំពោះមេដឹកនាំអ៊ឺរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ មក គឺកាតវ៉ាដែលបានទាក់ទាញការគាំទ្រពី ប្រជាជន អ៊ីរ៉ង់នៅគ្រប់មជ្ឈដ្ឋាន និងបានជំទាស់នឹងភាពស្របច្បាប់របស់ សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋអ៊ីរ៉ង់បាន អំពាវនាវឱ្យមានការចុះចេញពីដំណែងជាមេដឹកនាំទៀតផង។

កាលពីដើមសប្តាហ៍នោះផងដែរ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឱ្យដឹងថា រដ្ឋគ្មានចេតនាបន្ទន់ ជំហររបស់ខ្លួនឡើយ ដោយបានលើកឡើងនៅក្នុងសុន្ទរកថា តាម ទូរទស្សន៍មួយថា អ្នកណាដែលបានដុតទីសាធារណៈ ត្រូវចាត់ទុកថា បានប្រព្រឹត្តអំពើក្បត់ជាតិដោយគ្មានការសង្ស័យ ហើយនៅក្រោម ច្បាប់អ៊ីស្លាមរបស់អ៊ីរ៉ង់ ទោសក្បត់ជាតិត្រូវតែផ្តន្ទាទោសប្រហារជីវិត។

សកម្មជនសិទ្ធិមនុស្សមើលឃើញថា ការប្រហារជីវិត ការចាប់ខ្លួន និងការកាត់ទោសដ៏ឃោរឃៅទៅលើបាតុករ ជាការប៉ុនប៉ងដើម្បី បំភិតបំភ័យបាតុករ ឱ្យមានការភ័យខ្លាច ដើម្បីបញ្ចប់ភាពវឹកវរបាន។ ថ្វីត្បិតតែមានការកើនឡើងទ្វេដងលើការគាបសង្កត់ក៏ដោយ ក៏ការតវ៉ា ទ្រង់ ទ្រាយតូចនៅតែបន្តកើតមាននៅទីក្រុង Tehran ទីក្រុង Isfahan និងទីក្រុងមួយចំនួនទៀត។ យោងតាមតុលាការបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សបួន នាក់ត្រូវបានព្យួរកចាប់តាំងពីបាតុកម្មបានចាប់ផ្តើម។

អង្គការលើកលែងទោសអន្តរជាតិបានថ្លែងកាលពីខែមុនថា អាជ្ញាធរ អ៊ីរ៉ង់កំពុងស្វែងរកការកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់ទៅលើពលរដ្ឋ ២៦ នាក់ផ្សេងទៀត។អង្គការអន្តរជាតិមួយនេះបានហៅទង្វើនេះថា ជាការកាត់ក្តីក្លែង បន្លំដែលធ្វើឡើងដើម្បីបំភិតបំភ័យក្រុមអ្នកតវ៉ា។

សកម្មជនសិទ្ធិមនុស្សនៅលើបណ្ដាញផ្សព្វផ្សាយសង្គមបានឱ្យដឹងថា បាតុករពីរនាក់ទៀត គឺលោក Mohammad Ghobadlou អាយុ ២២ ឆ្នាំ និងលោក Mohammad Boroughani អាយុ ១៨ ឆ្នាំត្រូវ បានផ្ទេរទៅកន្លែងឃុំឃាំងតែម្នាក់ឯងជាមុនសិន មុនពេលកាត់ ទោសប្រហារជីវិតនៅក្នុងពន្ធនាគារ Rajai Shahr ក្នុងទីក្រុង Karaj។ ដោយឡែក វីដេអូនៅលើបណ្ដាញផ្សព្វផ្សាយ សង្គម មួយបានបង្ហាញថា មនុស្សបានប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យ នៅមុខពន្ធនាគារដោយស្រែកពាក្យស្លោកប្រឆាំងនឹងលោក Khamenei ដែលជាមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់។

រហូតមកទល់ពេលនេះ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកខាងលិចផ្សេងទៀតបានចេញថ្កោលទោសអ៊ីរ៉ង់ ចំពោះ ការអនុវត្តទោសប្រហារជីវិតប្រឆាំងនឹងបាតុករ។ យ៉ាងណាក៏ដោយ សាធារណរដ្ឋអ៊ីស្លាមមួយនេះតែងតែចោទប្រកាន់ទៅលើសត្រូវបរទេសរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងនោះ ថាបានញុះញង់ និងនៅ ពីក្រោយការតវ៉ារបស់បាតុករ និងបានចាត់ទុកការបង្រ្កាបការតវ៉ារបស់ ខ្លួនថាជាការរក្សានូវអធិបតេយ្យភាពជាតិអ៊ីរ៉ង់៕
ដោយ៖ធា សុខណា
https://www.reuters.com/world/middle-east/iran-sentences-three-more-protesters-death-amid-international-criticism-2023-01-09/

ads banner