អ៊ុយក្រែន ចំណាយថវិកាដល់ ៣២.៥ភាគរយនៃ GDP លើវិស័យការពារជាតិ ក្នុងឆ្នាំ ២០២២ ចំពេលផ្ទុះជម្លោះជាមួយរុស្ស៊ី

កៀវ ៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី ដានីលូវ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការចំណាយលើវិស័យការពារជាតិរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២២ ស្មើនឹង ៣២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសខ្លួន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោក ដានីលូវ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា ក្នុងឆ្នាំ ២០២២កន្លងមកនេះ អ៊ុយក្រែនបានបែងចែកថវិកាប្រហែល ៤២ពាន់លានដុល្លារអាមេរិកសម្រាប់ផ្នែកសន្តិសុខ និងការពារជាតិ។ លោកថា ការផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិ នៅតែជាអាទិភាពរបស់រដ្ឋាភិបាល ខណៈដែលកងកម្លាំងរុស្ស៊ីនៅតែបន្តវាយលុកប្រឆាំងនឹងអ៊ុយក្រែន។

អ៊ុយក្រែនបានបង្កើនថវិកាការពារជាតិដំបូងរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ប្រហែល ៣៣.៦៦ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

សម្រាប់ឆ្នាំ ២០២៣នេះ ប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ ក៏គ្រោងនឹងចំណាយថវិកាប្រហែល ៣១.២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគ្របដណ្តប់លើតម្រូវការការពារជាតិរបស់ប្រទេសខ្លួនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner