ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រហែលជាមិនសូវចូលចិត្តនិយាយស្តី ឬធ្វើ ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួននោះទេ ដែលកត្តានេះធ្វើអោយទំនាក់ទំនងមានភាព រង្គោះរង្គើរ ដែលពិសេសអាចធ្វើអោយមានភាពមិនសមប្រកបជាមួយនឹងថ្នាក់លើតែម្តង។ ទន្ទឹមនឹងនេះ សូមលោកអ្នកព្យាយាមបញ្ចេញមតិជាមួយនឹងហេតុផល ហើយដោយសន្តិ វិធី ធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ក្នុងការងារអោយបានល្អប្រសើរ។ ដោយឡែក កិច្ចការ ដែលអ្នកនឹងធ្វើនៅក្នុងថ្ងៃនេះនឹងទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ ហើយអ្នកថែម ទាំងអាចបញ្ចៀសនូវបញ្ហាដែលកើតឡើងផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចនឹងជួបការបោកបញ្ឆោតពីដៃគូការងារ និងមិត្តរួមការងារ។ ហេតុតនេះសូមរៀបចំគម្រោងការងារយ៉ាងណាដោយជៀសវាងស្ថាន ភាពដែលមិនច្បាស់លាស់ ឬស្ថានភាពមុខពីរ។ ក្នុងនោះលោកអ្នកក៏មិនអាចធ្វើការសម្រេច ចិត្តដោយប្រញាប់ប្រញាលសោះឡើយ ពីព្រោះវានឹងធ្វើអោយអ្នកជួបនូវហានិភ័យ លើស ពីនេះក៏អាចធ្វើអោយអាជីវកម្មរបស់អ្នកជួបនូវភាពអវិជ្ជមានដោយងាយផងដែរ។ បើទោះបី ជាយ៉ាងនេះក្តី លោកអ្នកនឹងអាចឆ្លងកាត់ឧបសគ្គបានតាមរយៈការខិតខំបំពេញការងារ និង ទទួលខុសត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមកាត់បន្ថយកិច្ចការងារ ឬសូម្បីតែការទទួល ខុសត្រូវអោយបានក្នុងកំរិតទាបបំណុល។ វានឹងប្រសើរជាងប្រសិនបើអ្នកជ្រើសរើសធ្វើកិច្ច ការតែមួយ ហើយយកចិត្តទុកដាក់ទៅលើការងារនោះ។ រាសីថ្ងៃនេះព្រមានលោកអ្នកថា សកម្មភាពដែលលឿនឬប្រញាប់ប្រញាលពេកនឹងនាំផលលំបាក ដូច្នេះសូមធ្វើការសម្រេច ចិត្តដោយពឹងអាស្រ័យទៅលើពត៌មាន និងភាពពិតជាក់ស្តែង ហើយមិនប្រើអារម្មណ៍មក លាយឡំជាដាច់ខាត។ ក្នុងពេលទន្ទឹមគ្នានេះ ប្រសិនជាអាចសូមយកចិត្តទុកដាក់ទៅលើ ការងាររបស់មិត្តរួមក្រុម ហើយរៀនសូត្រពីពួកគេនូវចំណុចល្អៗ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកនឹងមានដំណើរការល្អ បញ្ហាដែលនឹងកើតឡើងមិនអាចធ្វើអោយអ្នកជួបនូវការលំបាក ឬធ្វើអោយប៉ះពាល់ទៅ ដល់អាជីវកម្មនោះទេ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយទទួលខុសត្រូវសូម្បីតែ កិច្ចការងារតូចតាច ព្យាយាមធ្វើទំនក់ទំនងក្នុងក្រៅ ដោយមិនប្រកាន់ ឬុមានការសង្ស័យ ច្រើន។ ផ្ទុយទៅវិញ សូមជ្រើសរើសការងារតែមួយទើបមានការប្រសើរបំផុតសម្រាប់ពេល វេលាដែលមានសភាពមិនសូវជាសក្តិសមនៅក្នុងថ្ងៃនេះ។ ជៀសវាងការប្រើប្រាស់ពាក្យសំ ដី និងកាយវិការច្រងេងច្រងាង។ ដោយឡែក ការចាកចេញឆ្ងាយនៅក្នុងពេលនេះមិនល្អ ប្រសើរសោះឡើយសម្រាប់លោកអ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករឹងស្ទះដំណើរការការងាររបស់អ្នកទេ។ ចំពោះលាភសំណាងផ្នែកលុយកាក់មិនទាន់អាចកំណត់បានទេ ប៉ុន្តែអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈ។ ក្រៅពីនេះសូមរក្សាអារម្មណ៍ គ្រប់គ្រងពាក្យសំដី ពីព្រោះលោកអ្នកអាចជួបនឹងស្ថានភាពវឹកវរព្រោះពាក្យសំដី។ ដោយឡែកការធ្វើដំណើរផ្លូវឆ្ងាយក្នុងពេលនេះប្រហែលជាជម្រើសដ៏ល្អនោះទេ សូមផ្អាកសិនប្រសិនបើអ្នកមិនមានកិច្ចការប្រញាប់នោះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គច្រើន។ ក្នុងនោះប្រសិនបើអ្នកសម្រេចចិត្តចាកចេញពីបញ្ហាដែលអ្នកកំពុងជួបប្រទះ នោះប្រហែលធ្វើឲ្យអ្វីៗមានសភាពធូរស្រាលជាងមុន។ ថ្ងៃនេះការប្រឈមមុខ មិនមែនជាជម្រើសល្អបំផុតនោះទេ ប៉ុន្តែការដើរចេញ យ៉ាងស្ងប់ស្ងៀមធ្វើឲ្យអ្នកអាចយកឈ្នះនឹងស្ថានភាពនេះទៅវិញ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហា។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មយ៉ាងពេញចិត្ត។ ទ្រព្យសម្បត្តិ លុយកាក់ តួនាទីការងារ និងសេចក្តីសុខសម្រាន្តកើតឡើងស្របគ្នាតែម្តងក្នុងពេលនេះ។ លោកអ្នកក៏អាចចាប់ផ្តើមការងារដែលបានគ្រោងទុក ឬធ្វើការចរចាការងារធំបានក្នុងពេលនេះ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬគម្រោងផែនការអនុវត្តគឺអាចធ្វើទៅបានដោយគ្មានផលរំខានអ្វីទេ។ ចំណែកការចាក ចេញក្នុងដំណើរជិតឆ្ងាយគឺមានសុខសុវត្ថិភាពយ៉ាងប្រសើរ។ ប្រការគួរជៀសវាងគឺបញ្ហា បំណុល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ក្នុងកកិច្ចការងារ និងអាជីវកម្ម។ ដូច្នេះអ្នកគួរព្យាយាមស្វែងរកពត៌មាននានា ហើយសម្របខ្លួននឹងស្ថានភាពឲ្យបានល្អ។ អ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្តបន្ថែមទើបអាចធានាថារក្សាលំនឹងការងារបាន។ ចំពោះការផ្លាស់ប្តូរកន្លែងការងារ គឺអាចទៅរួច មិនមានបញ្ហាអ្វីនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យនោះទេ ចូរ ខិតខំជំនះការលំបាក និងរាល់បញ្ហាដែលបានកើតឡើង ហើយកាន់តែសំខាន់ជាងនេះ គឺ សូមមានការជឿជាក់ទៅលើចំណេញជំនាញរបស់ខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់ ដោយមិនមានភាពរំខានណាមួយនោះទេ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយក៏អាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងធ្វើឲ្យអ្វីៗដំណើរការបានដោយងាយស្រួល។ ប៉ុន្តែទោះយ៉ាងនេះក្តី អ្នកមិនគួរបោះជំហានមុនអ្វីៗនៅខាងមុខអាចធានាស្ថេរភាពបាននោះទេ។ ដោយឡែក ប្រហែលជាអ្នកគួរតមមាត់ក ជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ ជម្លោះក្នុងថ្ងៃនេះអាចកើតឡើងបាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកលោកអ្នកអាចបង្កើនកំរិតហិរញ្ញវត្ថុក្នុងកំរិតអតិបរមា ក្នុងនោះការប្រើប្រាស់លុយកាក់ដើម្បីបង្កើតទម្រង់អាជីពថ្មី ឬការបណ្តាក់ទុននឹងទទួលបានផលចំណេញ។ ចំណែកការផ្លាស់ប្តូរទីកន្លែងការងារនៅក្នុងថ្ងៃនេះនឹងមានភាពរលូនល្អប្រសើរ អ្នកក៏អាច នឹងជួបស្ថានភាពថ្មីដែលប្រសើរក្នុងជំហានថ្មីនេះផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងារនានារបស់អ្នកអាចសម្រេចទៅបានគ្រប់ដំណាក់កាលទាំងអស់។ ថ្ងៃនេះមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុអាចកើតឡើង ប៉ុន្តែមិនបង្កផលលំបាកធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមចូលកៀកនឹងបញ្ហា ហើយដោះស្រាយឲ្យឆាប់រួសរាន់។ ចំពោះរាល់ការងារដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកទាំងអស់ មិនអាចពឹងពាក់គេឲ្យជួយនោះទេ អ្នកត្រូវចំណាយពេលវេលាបន្ថែមធ្វើដោយខ្លួនឯងទើបជាការល្អប្រសើរ។ ដោយឡែក សូមលោកអ្នកសន្សំពេលវេលា ពីព្រោះអ្នកអាចនឹងខ្វះខាតពេល បំពេញការងារនៅពេលរសៀលនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ លោកអ្នកអាចដោះស្រាយរាល់បញ្ហាតូចធំដែលនៅសេសសល់ ឬបញ្ហាចំពោះមុនក្នុងកិច្ចការរបស់អ្នកដោយប្រសិទ្ធភាពបំផុត។ ដោយឡែក ក្នុងរង្វង់ការងារ ភាពអសកម្មគឺកើតឡើងរវាងទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងល្អ និងព្យាយាមយល់ចិត្តថ្លើមគ្នា ហើយដោះស្រាយរាល់មន្ទិលក្នុងចិត្តឲ្យបានជ្រះស្រឡេះ។ ក្រៅពីនេះ ប្រសិនបើ លោកអ្នកជាអ្នកគ្រប់គ្រង ឬធ្វើការងារផ្នែករដ្ឋបាលនឹងទទួលបានភាពរីកច្រើន និងសកម្ម ភាពការងារដ៏រស់រវើក។
ចំណាំៈឆ្នាំទាំង៤ រោង មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញពីស្ថានភាពចាស់នានានឹង អាចសម្រេចផលបានល្អ។ ក្នុងនោះលោកអ្នកអាចធ្វើការចរចា ពិភាក្សាការងារ និងដោះស្រាយបញ្ហាចាស់ថ្មីដោយងាយស្រួល។