លោកជំទាវ វង់ មយូរា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារួមគ្នាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយមន្ទីរពេទ្យព្រះកេតុមាលាផងដែរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើចុះដោយលោកជំទាវ យក់ ណារ៉េត អនុរដ្ឋលេខាធិការ និងលោកជំទាវឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រការដែលឈានដល់ការចុះហត្ថលេខានាពេលនេះ គឺក្រោមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់ខ្ពស់ និងមានការយកចិត្តទុក្ខដាក់ខ្ពស់ ព្រមទាំងមានការជួយសម្របសម្រួលពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីមន្រ្តីរាជការក្រោមឱវាទ និងបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឲ្យអង្គភាពទាំង២រួមសហការក្នុងការចុះអនុស្សរណៈនាថ្ងៃនេះប្រកបដោយជោគជ័យ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យសុខាភិបាល ក្នុងការ លើកកម្ពស់សុខុមាលភាពសុខភាពជូនមន្ត្រីរាជការក្រសួង តាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លាប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចិត្តទុក្ខយ៉ាងខ្លាំងលើវិស័យសុខាភិបាល ក្នុងការបង្ខិតមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យទៅកៀកនឹងប្រជាពលរដ្ឋ។ ប៉ុន្តែនៅពេលនេះ មន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានទទួលសេវាសុខាភិបាល ក្នុងការព្យាបាលជំងឺពីមន្ទីរពេទ្យព្រះកេតុមាលាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner