ក្រសួងប្រៃសណីយបង្ហាញពីការរៀនជំនាញបច្ចេកវិទ្យាឌីជីថល និងការស្នើសុំអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍បានធ្វើការបង្ហាញជាថ្មីនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ អំពីជំនាញបច្ចេកវិទ្យាឌីជីថល និងការស្នើសុំអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ។

គួរបញ្ជាក់ថាបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយនេះដែរបានបញ្ជាក់ពាក់ព័ន្ធទៅនឹង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣។

ក្រសួងនេះបានបញ្ជាក់ថា”ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក”។

សម្រាប់កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន ២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម។

១. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

  • កុំព្យូទ័រយួរដៃ ១គ្រឿង
  • ទទួលបានការរ៉ាបរងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣.១០០ ដុល្លារ រហូតដល់ ២៤.៧០០ ដុល្លារ
  • ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញដូចខាងក្រោម៖
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

  • ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • ធុរកិច្ចឌីជីថល ( Digital Business )
    *សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
  • បច្ចេកវិទ្យាព័ត៌មាន (Information Technology)
    *វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
  • វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
  • អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)

*សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

  • បច្ចេកវិទ្យាក្លោដ (Cloud Computing)
  • សន្តិសុខសាយប័រ (Cybersecurity)
  • អភិវឌ្ឍន៍សុសវែរ (Software Development)
  • គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
  • បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
    និងសាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។
    ៣. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
  • ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ដែលមាននិទ្ទេសរួម A B ឬ C
  • ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
    ៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡងការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២3។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧ ៕ ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner