វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា រំពឹងថានឹងបន្តងើបឡើង ជាសន្សឹមៗក្នុងឆ្នាំ២០២៣នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានបង្ហាញការព្យាករណ៍ថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជានឹងបន្តងើបឡើងវិញក្នុងល្បឿនសន្សឹមៗនៅឆ្នាំ២០២៣នេះ ដោយសារការគាំទ្រ ពីកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ។

យោងតាមវឌ្ឍនភាពម៉ាក្រួសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នំា២០២២ និងទស្សនៈវិស័យឆ្នំា២០២៣របស់ធនាគារជាតិនៃ កម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញក្តីរំពឹងទុកទៅលើសេដ្ឋកិច្ចកម្ពុជានៅឆ្នំា២០២៣នេះនឹងបន្តសម្រេចបានកំណើនក្នុងរង្វង់៦ភាគរយ ទោះបីជា មានបញ្ហាប្រឈមនៅខាងក្រៅក៏ដោយ ព្រោះកម្ពុជាពឹងផ្អែក ទៅលើកំណើនក្នុងវិស័យសំខាន់ៗមួយចំនួនដែលបានងើបឡើង។
កំណើនសេដ្ឋកិច្ចដែលរំពឹងថាសម្រេចបានក្នុងរង្វង់៦ភាគរយនៅឆ្នំានេះ បើតាមធនាគារជាតិនៃកម្ពុជាអះអាងថា ដោយ សារ ការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩ភាគរយ ហើយ ផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣ភាគរយ។
វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៥ ភាគរយដោយសារជាមួយនឹងការបង្កើនក្រោយការបន្ធូរបន្ថយកំណើនភ្ញៀវទេសចរក្នុងស្រុកនិងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិនការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន។
វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ក្នុងអត្រា ១,១ភាគរយ ដែលរួមចំណែកគាំទ្រដោយការ ចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជា ទៅ កាន់ទីផ្សារអឺរ៉ុប។
ទន្ទឹមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញក្តីរំពឹងទុកថា ៖ « វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧ភាគរយនិង ១,២ ភាគរយ រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុង ស្រុក ផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណិតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរក ស្ថានភាពមុនពេលមានវិបត្តិ»។

ជុំវិញការព្យាករណ៍នេះដែរ អ្នកជំនាញសេដ្ឋកិច្ច និងអចលន ទ្រព្យកម្ពុជា ព្រមទាំងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានលើកឡើងថា ថ្វីត្បិត តែរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញក៏ដោយ តែនឹងមិនធ្វើឱ្យ វិស័យសំណង់ និងអចលនទ្រព្យមានសន្ទុះកើនខ្លាំងក្នុងឆ្នាំនេះ ដូចវិស័យផ្សេងទៀតនោះទេ ដោយសារត្រូវពឹងផ្អែកទៅ ស្ថានភាព សេដ្ឋកិច្ចនៅលើសាកលលោកដែរ។
អ្នកជំនាញរូបនេះបានពន្យល់បន្ថែមថា៖«ភាពមិនច្បាស់លាស់នៃវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ បើទោះបីជាមានការ កើន ឡើងក៏មិនអាចកើនឡើងច្រើននោះទេ ដោយសារតែបញ្ហា ប្រឈមរបស់ពិភពលោកនៅតែប្រឈម និងស្ថិតក្នុងស្ថានភាព ស្រពិចស្រពិលនៅឡើយ»។
ជាមួយគ្នានេះលោកយល់ឃើញដែរថា ចំពោះទីផ្សារអចលន ទ្រព្យ លំនៅឋានដែលមានតម្លៃសមរម្យ និងតម្លៃមធម្យម ច ន្លោះក្រោម ១០ ម៉ឺនដុល្លារ នៅតែមានតម្រូវការច្រើនពីបង ប្អូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣នេះ ដោយសារតែចំនួនលំហូរ ចូលមកកាន់ទីក្រុងមានចំនួនច្រើន ខណៈចំនួនអ្នករៀបការ និងអ្នកចង់រស់នៅបែកផ្ទះមានចំនួនច្រើន។ ដោយឡែក ចំពោះ តម្រូវការលំនៅឋានប្រភេទប្រណិតវិញ អាចនឹងនៅទ្រឹង ឬមានតម្រូវការតិចតួច។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅកម្ពុជា ក្នុង ឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំង ប្រទេស ចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៦,៥លានម៉ែត្រការ៉េ។

របាយការណ៍ដដែលបានបង្ហាញថា បើធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ ២០២២ នេះ បានថយចុះចំនួន ៩៨គម្រោង។ ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅឋាន មានចំនួន៤.៣២១គ ម្រោង ដែលមានទុនវិនិយោគប្រមាណ ជាង ១.៤១២លានដុល្លារអាមេរិក។
បើតាមអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យមួយចំនួន ក៏បានផ្តល់អនុសាសន៍សម្រាប់ប្រជាពលរដ្ឋដែលមានធនធាន និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣នេះ គឺអាចទិញអចលនទ្រព្យជាប្រភេទទិញដីទុក ពិសេស តំបន់ក្រវាត់ក្រុង អាចនឹងទទួលបានចំណេញនាពេល ខាងមុខ៕
ដោយ៖ សែម ពិសី

ads banner