ជំនន់ទឹកភ្លៀងបានហូរកាត់ផ្ដាច់ស្ពានទំនប់ចាក់ទឹមជាលើកទី៣ មិនអាចឲ្យសិស្ស និងប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍ទៅលេងនៅតំបន់ទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការ កាត់ផ្ដាច់សារជាថ្មីម្ដងទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ទាបភ្លឺ ។

រដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងថា
នៅយប់ថ្ងៃទី ១២ ខែមករា ទាបភ្លឺ បន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត ដែលនេះជាការដាច់លើកទី៣ ហើយ ។

ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅលេងកំសាន្តនៅទឹកធ្លាក់ថ្មក្រាលនោះ ។ ទោះយ៉ាងនេះក្តីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថានឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់។

គួរបញ្ជាក់ដែរថា ទំនប់ចាក់ទឹម គឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ក្រោយមកទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍រមណីយដ្ឋានថ្មក្រាលផងដែរ។

ប៉ុន្តែក្រោយ ពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយនិងបានបង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឲ្យបាក់ដាច់ ទំនប់ចាក់ទឹមខាងលើនេះកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ។

ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋនិងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាល ផងដែរ។
យ៉ាងនេះក្តីការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី ១២ ខែមករាវេលាម៉ោង ៤៖៤៥ នាទីទាបភ្លឺ គឺជាការកាត់ផ្ដាច់លើកទី៣ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner