កម្ពុជាចិន រៀបចំបាឋកថាក្រោមប្រធានបទ “រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មី ប្រពៃណីចិន”

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះ វិទ្យុមិត្តភាពកម្ពុជាចិន បានសហការ ជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន រៀបចំ បាឋកថា ក្រោមប្រធានបទ “រួមរស់តាមបណ្ដោយ ទន្លេតែមួយ រួមគ្នា សាទរឆ្នាំ ថ្មី ប្រពៃណីចិន” នៅសាកលវិទ្យាល័យ មេគង្គកម្ពុជា ។ និស្សិត និង សាស្ត្រាចារ្យ ជាង ១០០នាក់ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះ ។

កញ្ញា Yao Shiya អ្នកសារព័ត៌មាន នៃ វិទ្យុមិត្តភាពកម្ពុជាចិនបាន រៀបរាប់ អំពីប្រវត្តិទំនៀមទំលាប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ព្រមទាំងលក្ខណៈស្រដៀងគ្នា នៃវប្បធម៌កម្ពុជា និងចិនជូនដល់និស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានយល់ តាមរយៈការចាក់បញ្ចាំងនូវ ឃ្លីបវីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បទចម្រៀង «សួស្តីមនុស្សមិនធ្លាប់ស្គាល់គ្នា» ណែនាំ អំពីភាពកាន់តែងាយស្រួលសម្រាប់ទំនាក់ទំនងកម្ពុជាចិន ក្រោយពីប្រទេស ចិនបាន កែសម្រួលនូវគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ រួចមក ។

លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងសំខាន់ ជំរុញឱ្យមានការឈ្វេងយល់ពីទំនាក់ទំនងកម្ពុជាចិន ជាពិសេសការផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅតាមដងទន្លេតភ្ជាប់គ្នាឡាងឆាងមេគង្គ ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិនរួមជាមួយនិស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបាន រួមគ្នា បិតអក្សរ អបអរ ឆ្នាំថ្មី ព្យួរ គោម សរសេរ ពាក្យជូនពរឆ្នាំថ្មី ច្រៀងចម្រៀង ចិន ធ្វើ ឱ្យទិដ្ឋភាព នៃកម្មវិធី រីករាយ និង អ៊ូអរជាខ្លាំង ៕ លន់ សារ៉ាត់

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner