ចិនចេញមុខថ្កោលទោស ការបំផ្ទុះគ្រាប់អត្តឃាត នៅរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាន វិនពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះអត្តឃាត ដែលបានកើតឡើងនៅជិតក្រសួងការបរទេសអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួរអំពីការបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ថា ប្រទេសចិនប្រឆាំងដាច់ណាត់ចំពោះរាល់អំពើហិង្សា និងអំពើភេរវកម្ម។ លោកថា គ្មានពលរដ្ឋចិនណាម្នាក់ស្លាប់ ឬរងរបួសក្នុងការវាយប្រហារភេរវកម្មនេះទេ ប៉ុន្តែលោកជំរុញឲ្យអាហ្វហ្គានីស្ថានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពបុគ្គលិក និងស្ថាប័នរបស់ប្រទេសចិន ព្រមទាំងប្រទេសដទៃទៀតនៅទីនោះ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏ប្រល័យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់នៅជិតក្រសួងការបរទេសក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។ ការបំផ្ទុះគ្រាប់បែកនេះ គឺជាការវាយប្រហារដ៏ធំលើកទីពីរនៅទីក្រុងកាប៊ុលក្នុងឆ្នាំ២០២៣ ហើយបានទាក់ទាញការថ្កោលទោសពីសហគមន៍អន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner