រោងចក្រកូរ៉េខាងត្បូងទំហំ៤,០០០ម៉ែត្រការ៉េ ត្រូវភ្លើងឆេះ នៅភាគខាងជើងប្រទេសវៀតណាម
ហាណូយ៖ រោងចក្រផលិតផ្លាស្ទិករបស់កូរ៉េខាងត្បូងមួយ ក្នុងសួនឧស្សាហកម្ម នៅខេត្ត បាក់ នីញ (Bac Ninh) បានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យរោងចក្រទំហំជាង ៤,០០០ ម៉ែត្រការ៉េមួយនេះ ត្រូវបានដុតបំផ្លាញ។
អគ្គីភ័យនៅក្រុមហ៊ុន Esd Korea Vina Co. នៅខាងក្នុងសួនឧស្សាហកម្ម ឃូ វ៉ូ (Que Vo) ក្នុងខេត្តភាគខាងជើង បានចាប់ផ្តើមនៅម៉ោងប្រហែល ៣ និង ៣០ នាទី ព្រឹកថ្ងៃព្រហស្បតិ៍។
សាក្សីដែលធ្វើការនៅក្រុមហ៊ុនក្បែរនោះ លោក Minh Trong បាននិយាយថា លោកបានលឺសំលេងស្រែក ខណៈពេលដែលលោកកំពុងធ្វើការពេលយប់។ ពេលលោកចេញទៅមើល លោកបានឃើញកម្មករជាច្រើននាក់រត់ចេញ។
លោក Trong បាននិយាយថា “ដំបូងឡើយ ភ្លើងឆេះនៅជ្រុងតូចមួយនៃឃ្លាំង ប៉ុន្តែបានគ្របដណ្ដប់លើអគារទាំងមូលបន្ទាប់ពីរយៈពេល ២០ នាទី” ។
ផ្សែងមានកំពស់រាប់សិបម៉ែត្រ” ។
លោកបានបន្ថែមថា ពេលនោះ មានខ្យល់ខ្លាំងធ្វើឱ្យភ្លើងឆេះរាលដាលលឿនជាងមុន។
រថយន្តពន្លត់អគ្គិភ័យជាង១០០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង។ យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួស ឬស្លាប់ ក្នុងអគ្គីភ័យនោះទេ៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត

