ថៃកំណត់គោលដៅ ស្រូបទាញទេសចរណ៍បរទេស ចំនួន ៨០ លាននាក់ ក្នុងមួយឆ្នាំ

បាងកក៖ ប្រទេសថៃកំពុងសម្លឹងមើលភ្ញៀវទេសចរបរទេស រហូតដល់ ៨០លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៧ ដែលជាចំនួនកើនឡើងពីរដង បើធៀបនឹងឆ្នាំ ២០១៩ ជាឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ហ្វីផាត រ៉ាត់ឆាគីត ប្រាកាន (Phiphat Ratchakitprakarn) បានកំណត់គោលដៅរយៈពេល ៥ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានបំណងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំ ពីវិស័យទេសចរណ៍ ចំនួន ៥ ពាន់ពាន់លានបាត នៅឆ្នាំ ២០២៧ ដែលស្ទើរតែកើនឡើងបីដង នៃទំហំ ១.៩៣ ពាន់ពាន់លានបាត ដែលបង្កើតបានដោយសារតការមកដល់របស់ជនបរទេស ក្នុងឆ្នាំ ២០១៩។

នៅឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ថៃរំពឹងថា នឹងឃើញភ្ញៀវទេសចរបរទេសយ៉ាងតិច ២៥ លាននាក់ចូលមកក្នុងប្រទេសថៃ ដែលជួយវិស័យនេះងើបឡើងវិញ កើនដល់ ៦០% នៃកម្រិតមុនការរាតត្បាត។

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា កាលពីឆ្នាំមុន មានភ្ញៀវទេសចរបរទេសចំនួន ១១.៨១ លាននាក់បានទៅទស្សនាប្រទេសថៃ។ ប្រភពបាបន្តថា ភ្ញៀវបរទេសភាគច្រើន កាលពីឆ្នាំមុន គឺមកពីម៉ាឡេស៊ី (១.៩៥លាននាក់) បន្ទាប់មកគឺឥណ្ឌា ឡាវ កម្ពុជា និងសិង្ហបុរី៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner