ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំ ស្តីពី ការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ការបែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅដោយផ្ទាល់នៅមជ្ឍមណ្ឌលម៉ានី នៃអគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM។

គួររម្លឹកដែរថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ស.ស.យ.ក. បានរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផល និងសកម្មភាពនានា ព្រមទាំងពិនិត្យ និង អនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយនិងពិនិត្យអនុម័តយុទ្ធសាស្រ្តផែនការ យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។ ជាមួយគ្នានេះដែរ អង្គមហាសន្និបាតវិសាមញ្ញ បានបោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩រូប ( សរុប ៤៧រូប) និងគណៈកម្មាធិការកណ្តាល ២០៣រូប ផងដែរ (សរុប ៣៧៤ រូប) ៕

ប្រភព ៖ ស.ស.យ.ក.

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner