ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ប៉េកាំង ៖ ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនបោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់ និងភាពលំអៀងនៃមនោគមវិជ្ជា, ឈប់បង្កើតសត្រូវបែបស្រមើស្រមៃ និងឈប់ព្យាយាមសាបព្រួសគ្រាប់ពូជនៃសង្រ្គាមត្រជាក់ថ្មីនៅអាស៊ីប៉ាស៊ីហ្វិក ហើយកុំឱ្យក្លាយជាអ្នករំខានដល់ស្ថិរភាពនៅតំបន់នេះ។

Read. យោងតាមរបាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុនបានហៅចិនថា ជា “ការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងលើសពីនេះ” ហើយបានរិះគន់ប្រទេសចិនលើបញ្ហាកោះតៃវ៉ាន់ ហុងកុង ស៊ីនជាំង និងដែនសមុទ្រ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា ការនិយាយស្តីអំពីប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃទប់ស្កាត់សង្រ្គាមត្រជាក់ ក៏ដូចជាលាបពណ៌ និងវាយប្រហារដោយគ្មានមូលដ្ឋានលើប្រទេសចិន ដូច្នេះយើងប្រឆាំងយ៉ាងម៉ឺងម៉ាត់។

លោក Wang បន្ថែមថា អាមេរិក-ជប៉ុនទាមទាររក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ប៉ុន្តែអ្វីដែលពួកគេធ្វើ គឺជាន់ឈ្លីលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។ លោកថា អ្វីដែលពួកគេបានធ្វើ បានបង្កបញ្ហាប្រឈមដ៏ពិតប្រាកដ ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោក Wang បានសង្កត់ធ្ងន់ទៀតថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាយុថ្កាសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ មិនមែនជាមូលដ្ឋានកីឡាកាសសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ។ លោកថា ប្រទេសក្នុងតំបន់ដើម្បីយុត្តិធម៌ នឹងក្រោកឈរប្រឆាំងនឹងអនុត្តរភាព ហើយពួកគេសង្ឃឹមថា នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ដែលមិនមែនជាការប្រឈមមុខដាក់គ្នាទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner