ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពិភាក្សាអំពីការហាមប្រាមរបស់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានលើស្រ្តី

កាប៊ុល ៖ មេដឹកនាំពិភពលោកជាច្រើនបានបដិសេធមិនទទួលស្គាល់ក្រុមអ៊ីស្លាមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន។ ហើយឥឡូវនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិធានការណ៍គាបសង្កត់ ដែលក្រុមនេះកំពុងដាក់លើស្ត្រី និងក្មេងស្រី។

Read. កាលពីខែមុន មេដឹកនាំតាលីបង់បាននិយាយថា ពួកគេនឹងហាមស្ត្រីអាហ្វហ្កានីស្ថានមិនឲ្យធ្វើការឲ្យអង្គការមនុស្សធម៌ បើទោះបីជាបុគ្គលិកទាំងនោះ បានគាំទ្រប្រតិបត្តិការនៅក្នុងប្រទេស ជាទីដែលអង្គការសហប្រជាជាតិបានរាយការណ៍ថា មានប្រជាជន ៩៧ភាគរយរស់នៅក្នុងភាពក្រីក្រ។

សមាជិកក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាអំពីបញ្ហាខាងលើនេះ នៅក្នុងកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃសុក្រសប្តាហ៍នេះ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានជំរុញឱ្យមានដំណោះស្រាយមួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលតាលីបង់លុបចោលការហាមឃាត់របស់ពួកគេជាបន្ទាន់។ ក្នុងនោះរាប់បញ្ចូលទាំងការរឹតត្បិតលើស្ត្រី និងក្មេងស្រី ពីការចូលរៀននៅសាកលវិទ្យាល័យ និងអនុវិទ្យាល័យ។

បន្ថែមលើនេះ ប្រតិភូអង្គការសហប្រជាជាតិក៏បានរិះគន់ក្រឹត្យនេះថា ជា “ការក្បត់សន្យា” ហើយថា ភាពស្របច្បាប់ និងការគាំទ្រដែលក្រុមតាលីបង់ស្វែងរកពីសហគមន៍អន្តរជាតិ ចាប់ផ្តើមជាមួយនឹងភាពស្របច្បាប់ដែលពួកគេរកបាន តាមរយៈសកម្មភាពរបស់ពួកគេ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner