អាជ្ញាធរអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈនៅរដូវប្រាំង នេះ ខេត្តមួយចំនួនកំពុងរងជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នៅក្នុងស្រុកមួយ ចំនួន កំពុងរងនូវជំនន់ទឹកភ្លៀង នារដូវប្រាំងនេះ ដោយសារ មានភ្លៀងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋមាន ការប្រុង ប្រយ័ត្ន។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ជារួម គិត មកដល់ពេលនេះ ស្ថានភាពទឹកជំនន់ ដែលបង្កឡើងដោយ អាកាសធាតុមានការប្រែប្រួល ដែលមានភ្លៀងបានធ្លាក់ជាបន្ត បន្ទាប់នៅដើមខែមករានេះ បានធ្វើឱ្យក្រុងស្រុកមួយចំនួន នៃ ខេត្តកំពង់ស្ពឺបានរងការជន់លិច ក្នុងនោះរួមមាន ស្រុកឧដុង្គ ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច និងក្រុង ច្បារមនជាដើម។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា អ្វីដែលគួរ ឱ្យកត់ សម្គាល់នោះ នៅក្នុងក្រុងច្បារមន បច្ចុប្បន្នមាន ភូមិកោះវៀន ជាពិសេសភូមិថ្មី ដែលមានប្រជាជន ប្រមាណ ១០០គ្រួសារ ក្នុងនោះបានរងការប៉ះពាល់ប្រមាណ៦៥គ្រួសារ និងរងការប្រឈមធ្ងន់ធ្ងរមានតែមួយគ្រួសារទេ។ លោកបន្តថា ចំណែកនៅកោះរៀន ដោយសារព័ទ្ធជុំវិញដោយទឹក។ ដូច្នេះ ជាទូទៅនៅក្នុងខែវស្សា តាមការកត់សម្គាល់កោះនេះ ក្នុងរយៈ តែ១០ឆ្នាំម្ដងទេ ដែលរងការលិចលង់។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា ៖ «សម្រាប់ឆ្នាំនេះ បែរជា ចម្លែក ត្រង់ថា កើតមានទឹកជំនន់ខែប្រាំងទៅវិញ។ អ៊ីចឹងវា មានការលំបាកតិច ប៉ុន្តែដោយសារបងប្អូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេភូមិ មេឃុំ។ ជាពិសេសមេភូមិហ្នឹង គាត់បានដើរ ប្រាប់ គ្រប់ ផ្ទះទាំងអស់តាំងពីម្សិលមិញ ដើម្បីឱ្យបងប្អូនមានការ ប្រុង ប្រយ័ត្ន រៀបចំសម្ភារដាក់លើផ្ទះទាំងអស់ ដើម្បីចៀសវាង គ្រោះថ្នាក់យថាហេតុណាមួយ»។

ឯកឧត្តមអភិបាលខេត្តក៏បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំងនោះ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ ពីព្រោះវាជាទឹកជំនន់រដូវប្រាំង ដោយបានត្រៀម គ្រប់មធ្យោបាយដើម្បីបង្កាសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជាយថាហេតុណាមួយ។ ប៉ុន្តែទោះយ៉ាងនេះក៏ដោយ លោកមិន ទាន់ អាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមអាជ្ញាធរស្រុក-ក្រុង ភូមិ-ឃុំ កំពុងជាប់ដៃក្នុងជួយ បង្ការសង្គ្រោះដល់ពលរដ្ឋចេញពីជំនន់នេះ។ចំណែកឯជុំវិញគ្រោះថ្នាក់ផ្សេងៗរបស់មនុស្សសត្វក្នុងជំនន់នេះ ក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

ជាមួយគ្នានេះ លោកក្រើនរំឮកប្រពលរដ្ឋដែលមាន លំនៅឋាន នៅខាងបណ្ដោយស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្ន ចំពោះ ទឹកជំនន់នេះ ពីព្រោះវាអាចនឹងមានការប៉ះពាល់ដូចជា ខេត្តកណ្ដាល និងរាជធានីភ្នំពេញជាដើម។

ចំណែកអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឬទ្ធី ក៏បាន ប្រាប់ថា មកទល់ពេលនេះ ខាងអភិបាលខេត្តបានរៀបចំចាត់ តាំងក្រុមការងារឱ្យចុះតាមស្រុកមួយចំនួនដែលរងការជន់លិចនេះ រួមមាន ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងប្រមូលរបាយការណ៍ ពីទំហំ នៃផលប៉ះពាល់ដោយសារទឹកជំនន់។

លោក ស្រ៊ន សំឬទ្ធី និយាយថា ៖ «យើងឃើញថាជំនន់រដូវ ប្រាំងនេះ បានធ្វើឱ្យផ្លូវថ្នល់ និងស្ពានមួយចំនួនបានបាក់ និងខូតខាតហេដ្ឋារចនាសម្ព័ន្ធ នៅស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ។ ក្រៅពីនេះក៏បានប៉ះពាល់ដល់ សហគ្រាសមួយចំនួន និងរោងចក្រ នៅតាមដងផ្លូវជាតិ លេខ៥។មានន័យថាខេត្តកំពុងធ្វើរបាយការណ៍បូកសរុប ដើម្បីរាយការណ៍ទៅអាជ្ញាធរ និងជាពិសេសគណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ»៕
ដោយ៖ជា សុខនី

ads banner