ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្តចំនួន ១៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ យានយន្តសរុបចំនួន ១៦៨គ្រឿង ត្រូវបាននគរបាល នៅទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងនោះ មានម៉ូតូ ១៣១គ្រឿង និងរថយន្ត ៣៧គ្រឿង។ នេះបើយោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មានអោយដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន រូបនេះ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នគរបាលចរាចរណ៍ នៅទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣,២៩៦គ្រឿង ក្នុងនោះមានម៉ូតូ ២,៩១៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៨០គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក ទូរស័ព្ទ និងស្លាកលេខជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់ ឆៀក ល្បឿន អត់ប័ណ្ណបើកបរ និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ០៦លើក បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ៣ នាក់ របួសធ្ងន់ ចំនួន ៤ នាក់ និង របួសស្រាល ចំនួន ២ នាក់ គិតត្រឹមរយៈពេល ១៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០៤លើក បណ្ដាលអោយមនុស្សស្លាប់ ៥២នាក់ និងរបួស ១១៦នាក់ (របួសធ្ងន់ ៧៩នាក់)៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner