សម្ដេចតេជោ ហ៊ុន សែន នឹងជូនកាដូដ៏ធំមួយដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កិច្ចការដឹកនាំបានល្អ លើវិស័យសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងជូនកាដូដ៏ធំមួយ ដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កិច្ចការដឹកនាំបានល្អ លើវិស័យសារព័ត៌មាននៅកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចនឹងជូនកាដូដ៏ធំមួយដល់ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កិច្ចការដឹកនាំដ៏ល្អលើវិស័យព័ត៌មាននៅកម្ពុជា ។

សម្ដេច បានលើកឡើងទៀតថា រដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ បានធ្វើការបានល្អ និងប្រាប់កុំឲ្យបារម្ភថា នឹងត្រូវមាត់ពីសម្ដេច ខណៈឆ្នាំនេះ សម្ដេចនឹងផ្ដល់រង្វាន់ជាកាដូដ៏ធំមួយដល់រដ្ឋមន្ត្រីរូបនេះ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងថា កាដូដ៏ធំនោះ គឺជាអ្វីនៅឡើយនោះទេ ៕ ដោយ :វណ្ណលុក


