ទីក្រុងនៃខេត្តចំនួន ៣គឺ ខេត្តបាត់ដំបង, ព្រះសីហនុ, សៀមរាប ដែលជាប់ “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២ ”នឹងត្រូវប្រគល់ពានរង្វាន់ថ្ងៃទី២៧ ខែកុម្ភៈ
ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ ២០២២ ” (Best Countdown City of The Year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើក ឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយះ ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន០៣. បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគ បំផុតរួមមាន៖ ទី១. ខេត្តបាត់ដំបង ទី២ ខេត្តព្រះសីហនុ និងទី៣ ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៏ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង ០៣ ខាងលើហើយ ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ៕ ដោយ៖ម៉ាដេប៉ូ
