ឯកឧត្តម សួស សុខដារា ៖ បើគ្មានថ្ងៃ៧មករា អ្វីៗស្មើសូន្យ សរុបសេចក្តីមក ៧មករាជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានចារទុកក្នុងក្រាំងមាស នឹងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប

ព្រះវិហារ ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកគូលែន បានរៀបចំពិធីអបអរសាទរទិវាជយ័ ជំនៈ៧មករា លើកទី៤៤ ក្រោមអធិបតីភាព ឯកឧត្តម សួសសុខដារា ប្រធានក្រុមការងារគណៈបក្សប្រជាជនថ្នាក់ខេត្ត ចុះជួយស្រុកគូលែន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ែន ជីង ប្រធានគណៈបក្សស្រុកគូលែន នឹងសមាជិកសាជីការគណបក្សប្រជាជនជាច្រើនទៀតផងដែរ ។

លោក ប៉ែន ជីង ប្រធានគណៈបក្ស ស្រុក គូលែនបានអោយដឹងថា គិតមកទល់នឹងពេលនេះអស់រយះពេល៤៤ឆ្នាំហើយ ដែលរបបវាលពិឃាតបានដួលរលំ ប្រជាជនកម្ពុជាត្រូវបានរំដោះអោយរួចផុតពីរបបអាវខ្មៅ៣ឆ្នាំ ៨ខែ នឹង២០ថ្ងៃ ហើយបើកទំពរ័ប្រវត្តិសាស្ត្រថ្មី នៅថ្ងៃ៧មករា ១៩៧៩ គឺប្រជាជនគ្រប់រូបទទួលបាននូវឯករាជ សេរីភាព ប្រជាធិបតេយ្យ នឹងការអភិវឌ្ឈន៍សង្គម ថ្នាក់ដឹកនាំគ្រប់រូបជាពិសេសឥស្សរះជនគ្រប់រូប ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិ នឹងមាតុភូម ក្នុងនាមគណៈបក្សស្រុក សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ថែរក្សាការពារអោយបានទោះស្ថិតនៅក្នុងតម្លៃណាក៍ដោយ ។

ឯកឧត្តម សួស សុខដារា បានថ្លែងអោយដឹងថា ៣ឆ្នាំ ៨ខែ នឹង២០ថ្ងៃ កម្ពុជាធ្លាក់ចូលរបបវាលពិឃាត ប្រជាជនកម្ពុជារងទុកវេទនា ព្រាត់ប្រាស់ប្តីប្រពន្ឋកូន ទុកសោកឥតស្រាកស្រាន គុណបុណ្យដ៍ធំធេង មានថ្ងៃ៧មករា ជួយសង្គ្រោះជីវិតអោយរួចផុតពីរណ្តៅមរណៈ យុទ្ឋជនយុទ្ឋនារីនឹងអ្នកស្នេហាជាតិជាច្រើន បានពលីជីវិត ដើម្បីដណ្តើមបានមកវិញនូវជយ័ជំនៈដ៍ធំធេងជូនជាតិនឹងមាតុភូមិ ។

ជាមួយគ្នានោះផងដែរឯកឧត្តម បានលើកលើងថា មានតែពួករម្មិលគុណទេដែលយកថ្ងៃ៧មករា ធ្វើជា សត្រូវ ចំណែកប្រជាជនជាង១៦លាននាក់ទៀតចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ពួកគាត់។ ឯកឧត្តមបន្តថា គ្រប់ហេដ្ឋារចនាសម្ពន្ឋ័ មានផ្លូវ មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន រួមទាំងសមត្ថផលជាច្រើនទៀត ដែលបានកើតនឹងកំពង់កើត សុទ្ឋសឹងជាសមត្ថផលដែលកើតចេញពីថ្ងៃ៧មករា ទាំងអស់នេះ បើគ្មានថ្ងៃ៧មករា អ្វីៗស្មើសូន្យ សរុបសេចក្តីមក ៧មករាជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានចារទុកក្នុងក្រាំងមាស នឹងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ៕ឈឿន ចាន់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner