អភិបាលរាជធានី ភ្នំពេញ ណែនាំឱ្យបន្ថែមកម្លាំងទប់ទឹក នៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវអោយផ្អាកការធ្វេីចរាចរណ៍សម្រាប់រថយន្តធំផ្លូវលេខ២០អា

ភ្នំពេញ៖ កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេបិតផ្លួវបណ្តោះអាសន្ន មិនឱ្យរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំមានទទួលរងលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។

ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃ ទី ១៥ ខែ មករា ឆ្នាំ ២០២៣នេះ បានបាន ដឹកនាំ មន្ត្រី ជំនាញ ចុះពិនិត្យ ស្ថានភាព ជាក់ស្ដែង នៅ តាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានបងបអូនប្រជាពលរដ្ឋក្នុង ខណ្ឌ ដង្កោ ។

ឯកឧត្តម ឃួង ស្រេង ណែនាំ អោយ បន្ថែម កម្លាំង ទប់ទឹក នៅ តាម សណ្តរស្ទឹងព្រែកត្នោត និង តម្រូវ អោយ ផ្អាក ការធ្វេី ចរាចរណ៍ បណ្តោះអាសន្តរថយន្តធំនផ្លូវ មុខ សាលាសង្កាត់គងនយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។

បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។

លោក ម៉ៅ ប៊ុន ធឿន ប្រធាន មន្ទីរ ធនធាន ទឹក និង ឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានភាព ជំនន់ នៅ កំពង់ ស្ពឺ បាន ស្រកហេីយ ចឹង រាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះ ឬស្អែក ដែលទឹកមិនអាច គម្រាម កំហែង រាជធានីភ្នំពេញ បានឡេីយ។

ឯកឧត្តម ឃួង ស្រេង បានណែនាំ អោយ មន្ត្រី ជំនាញ ខិតខំ យកចិត្ត ទុកដាក់ និង តាម ដាន អោយ បាន ជាប់ ជា ប្រចាំ ជាពិសេស ត្រូវ បន្ថែម កំលាំង រួមជាមួយបាវ និង ខ្សាច់ សម្រុកទប់អោយបានកុំអោយមានទឹកហូរចេញយប់នេះ ព្រោះ ថា បេីទប់យប់នេះបាន នឹងមិនមានលិចឡេីយ ដោយ ហេតុ ថា ជំនន់ ទឹក ភ្លៀង នៅ កំពង់ ស្ពឺ បានចាប់ផ្តេីមស្រកហេីយ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំអោយសមត្ថកិច្ចជំនាញ សហការ ជាមួយ ខេត្ត កណ្ដាល អោយ ផ្អាក ការធ្វេី ចរាចរណ៍ ឡានធំនៅផ្លូវលេខឬផ្លូវមុខសាលាសង្កាត់គងនយជាបណ្តោះអាសន្នរថយន្តធំផងដែរ។

គួរបញ្ជាក់ថា៖ បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើអោយផ្ទះប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner