និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រឹងប្រែងលក់ផលិតផលតាមស្តង់ ដើម្បីយកប្រាក់ទៅធ្វើសកម្មភាពមនុស្សធម៌
ភ្នំពេញ៖ថ្ងៃទី១៣ ដល់ទី ១៥ ខែមករានេះ គឺជាថ្ងៃដែលសកលវិ ទ្យាល័យប្រារព្ធធ្វើនូវទិវាសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ បរិច្ចាគទៅកាន់អ្នកក្រីក្រ។រៀងរាល់ឆ្នាំទិវាសប្បុរសធម៌ តែងតែត្រូវ បានប្រារព្ធឡើងនៅចំថ្ងៃទី១៣មករា ដែលជាថ្ងៃបង្កើត សកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ក្រោយទទួលបានឯករាជ្យពីបារាំងវិញ។
បន្ទាប់ពីខកខានធ្វើអស់រយៈពេលពីរឆ្នាំកន្លងមកនៅឆ្នាំ២០២៣នេះ ទិវានេះធ្វើឡើងព្រមជាមួយខួបទី៦៣ឆ្នាំរបស់សកល វិទ្យាល័យ ភូមិន្ទភ្នំពេញតែម្ដង។

ក្នុងឱកាសបើកពិធីសប្បុរសធម៌នេះកាល ពីព្រឹកថ្ងៃទី១៣មករា បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រឡេកទៅមើលទិដ្ឋភាពក្នុងថ្ងៃទី១ នេះ យុវជន យុវនារីដែល ភាគច្រើនជានិស្សិត ដើរខ្វាត់ខ្វែងគ្នា ពីស្តង់មួយ ចូលទៅកាន់ ស្តង់មួយទៀត យ៉ាងកុះករ។ កន្លែងខ្លះ គេស្ទើរតែត្រូវដើរ ប្រជ្រៀតគ្នាដើម្បី អាចដើរទៅមុខបាន។
ពីស្តង់លក់ភេសជ្ជៈនៅក្បែរអគារស្តេម(STEM) នៃសកល វិទ្យាល័យភូមិន្ទភ្នំពេញឯណោះវិញ និស្សិតផ្នែកទេសចរណ៍ បានបង្ហាញអារម្មណ៍រំភើប ខណៈដែលនេះជាលើកទី១ ដែល ពួកគេបានចូលរួមដាក់ស្តង់ លក់ផលិតផលក្នុងទិវាសប្បុរសធម៌។

និស្សិត ហឿន ស្រីធី ដែលជាអ្នករៀបចំស្តង់លក់ភេសជ្ជៈ នៃ ដេប៉ាតឺម៉ង់ទេសចរណ៍បានឱ្យដឹងថា ខ្លួន និងមិត្តភក្កិឯទៀត បានខិតខំលក់ភេសជ្ជៈ ដោយសង្ឃឹមអាចយកប្រាក់ បរិច្ចាគទៅកាន់អ្នកក្រីក្រ បានកាន់តែច្រើន។
កញ្ញា ហឿន ស្រីធី ៖ «ពួកខ្ញុំបានគិតគ្នារួចហើយថា ពួកយើង ចង់យកលុយដែលចំណេញ សម្រាប់បរិច្ចាគទៅកាន់សកល វិទ្យាល័យទាំងអស់តែម្ដង»។
និស្សិតឆ្នាំទី៤រូបនេះ បានបន្តថា ថ្ងៃនេះស្តង់របស់ខ្លួនលក់បាន ច្រើន គួរសម ហើយសង្ឃឹមថានឹងបន្ត លក់បានកាន់តែច្រើន នៅថ្ងៃស្អែកៗទៀត។ ម្យ៉ាងទៀត កញ្ញាសង្កេតឃើញថាកម្មវិធីថ្ងៃ នេះប្រព្រឹត្តទៅ ដោយរលូន ដោយមានបញ្ហាអ្វីនោះទេ។
នៅជាប់ស្រះទឹកឯណោះវិញ ក្រុមនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កំពុងតែញាប់ ដៃ ញាប់ជើងឆាពោត ដោយមានអ្នកទិញកំពុងឈរចាំផង។

កញ្ញា ចិត្ត ស្រីយ៉ា ដែលជានិស្សិតឆ្នាំទី២នៃដេប៉ាតឺម៉ង់ ប្រព័ន្ធ ផ្សព្វផ្សាយ និងសារគមនាមន៍ បានឱ្យដឹងថា ក្រុមរបស់ខ្លួន បាន ត្រៀមរៀបចំទិញសម្ភារៈសម្រាប់លក់តាំងតែពី១សប្ដាហ៍មុនម៉្លេះ ហើយសម្រាប់ថ្ងៃទី១នេះ ជារួមគឺលក់អស់ច្រើន។
កញ្ញា ចិត្ត ស្រីយ៉ា បានបន្តថា ៖ «ថ្លៃដើមពួកយើងទិញអស់ ប្រហែល ៤០ម៉ឺន ហើយពួកយើងរំពឹងថា នឹងអាចចំណេញគុណ នឹងពីរ។ ដូច្នេះហើយផាត់តែថ្លៃដើមចេញ យើងនឹងបរិច្ចាកទៅ កាន់សាលាទាំង អស់តែម្ដង»។
កញ្ញាបន្តរៀបរាប់ថា កញ្ញាមិនរំពឹងទេថានឹងមានមនុស្សច្រើន ដោយនេះត្រឹមតែជាថ្ងៃទី១ប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងនិស្សិតជាច្រើន នាក់បានមកទស្សនាស្តង់នានាក្នុងបរិវេនសកលវិទ្យាល័យភូមិន្ទភ្នំពេញ នេះ។
កញ្ញាសង្ឃឹមថា ទោះខ្លួនអាចលក់បានតិច ឬច្រើន តែក៏អាច ជួយទៅដល់អ្នកខ្វះខាត និងអ្នកត្រូវការជំនួយក្នុងរូបភាព ណាមួយមិនខាន។
ទាំងកញ្ញា ស្រីយ៉ា និងកញ្ញា ស្រីធី បានផ្ដល់ជាសំណូមពរដល់ អ្នកចូលរួមផងដែរ ឱ្យចូលរួមក្នុងការថែរក្សាអនាម័យ ដោយ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នចំពោះ សម្ភារៈ ផ្សេងៗ ចៀសវាងការបាត់បង់ដោយប្រការណាមួយ។
នាថ្ងៃបើកពិធីរំលឹកខួប៦៣ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពិធីសម្បុរសធម៌លើកទី២ នាសាកលវិទ្យាល័យនេះ កាលពី ថ្ងៃទី១៣ ខែមករា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានចូលរួមបានលើកឡើងថា ធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពដែលខ្ញុំ កំពុង តែឃើញទាំំងនេះ ជាសុទិដ្ឋិនិយម និងភាពជឿជាក់របស់លោក ចំពោះអនាគតកម្ពុជា។

ឯកឧត្តមបានថ្លែងថា ៖ «ស្វ័យវិន័យ នេះខ្ញុំសុំបន្ថែមបានដែរថា កុំទាល់តែមានគេប្រាប់ថាខុស ត្រូវរៀនឈ្វេងយល់ដោយខ្លួនឯង ហើយកែប្រែកំហុស និងធ្វើឲ្យបានកាន់តែប្រសើរតាមដែលយើង អាចធ្វើបាន»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណសិស្សានុសិស្ស ទាំងអស់ សម្រាប់ស្មារតីស្ម័គ្រចិត្ត និងស្មារតីសប្បុរសធម៌ដែលពួក គេអាច មានសកម្មភាពផ្សេងៗគ្នាមកពីជំនាញសិក្សាផ្សេងៗគ្នា តែគោលដៅរបស់យើងតែមួយគត់នោះគឺ ការចូលរួមជា វិជ្ជមានដើម្បីកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំ ខ្ញុំពិតជាមាន សុទិដ្ឋនិយម ចំពោះអនាគតកម្ពុជា នៅពេលដែលបានឃើញសកម្មភាព ស្ម័គ្រ ចិត្តដើម្បីក្នុងស្មារតីសប្បុរសដើម្បីសង្គមជាតិរបស់ប្អូនៗគ្រប់ៗរូប។ សូមចូលរួមអបអរសាទរពិធីសប្បុរសធម៌លើកទី១២ និងខួប អនុស្សាវរីយ៍ លើកទី៦៣ កំណើតសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ »៕
ដោយ៖កែវ បុស្បា