ប្រធានាធិបតីម៉ាល់ឌីវ៖ ម៉ាល់ឌីវ-កម្ពុជា បានពិភាក្សាពីឱកាសបន្ថែមសម្រាប់ការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត មកម៉ាល់ឌីវ ព្រោះកម្ពុជា ជាប្រទេសនាំចេញឈានមុខនូវអង្ករដែលមានគុណភាពកម្រិតពិភពលោក

ម៉ាល់ឌីវ៖ ម៉ាល់ឌីវ-កម្ពុជា បានពិភាក្សាពីឱកាសបន្ថែមសម្រាប់ការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត មកម៉ាល់ឌីវ ព្រោះកម្ពុជា ជាប្រទេសនាំចេញឈានមុខនូវអង្ករដែលមានគុណភាពកម្រិតពិភពលោក ។ នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងសន្និសីទព័ត៌មានរួមគ្នាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ថ្ងៃ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៣ ។

ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បានមានប្រសាសន៍ថា ការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន គឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់យើង ហើយឯកឧត្តម មានការរីករាយដែលកម្ពុជា-ម៉ាល់ឌីវ បានសម្រេចកិច្ចព្រមព្រៀងលើកលែងទិដ្ឋការរវាងប្រទេសទាំងពីរ។ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា និងអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ។

ប្រធានាធិបតីម៉ាល់ឌីវ បានបញ្ជាក់ថា កិច្ចសហការលើវិស័យសេដ្ឋកិច្ចដែលឯកឧត្តមបានបង្ហាញពីបំណងរបស់ម៉ាឌីវ នៅក្នុងការកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។ ដោយសារកម្ពុជា ជាប្រទេសនាំអង្ករចេញធំ ហើយជាអ្នកនាំចេញឈានមុខនូវអង្ករដែលមានគុណភាពកម្រិតពិភពលោក និងផលិតផលកសិកម្មផ្សេងៗទៀតនោះ យើងបានពិភាក្សាអំពីឱកាសបន្ថែមសម្រាប់ការនាំចូលមកម៉ាល់ឌីវ ដើម្បីចាប់យកឱកាសទីផ្សារអង្កររបស់កម្ពុជា ហើយនិងផលិតផលកសិកម្មផ្សេងទៀតដូចជា៖ ពោត ម្រេច ដំឡូងមី និងផ្លែឈើផ្សេងៗ ។ បន្ថែមលើកនេះ ដោយសារកម្ពុជា ជាប្រទេសនាំចូលផងនោះ យើងក៏បានពិភាក្សាអំពីការនាំចូលផលិតផលផ្សេងទៀតដូចជា ផលិតផលសម្លៀកបំពាក់ ផលិតផលឈើ ហើយជាងនេះទៀតកម្ពុជានិងពិចារណានាំចូល ត្រីខកំប៉ុង និងផលិតផលត្រីផ្សេងទៀតពីប្រទេសម៉ាល់ឌីវ។ ការធ្វើពិពិធកម្មនៃការនាំចូលរបស់យើង មិនត្រឹមតែដើម្បីធ្វើឲ្យទំហំទីផ្សារកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងនូវសន្តិសុខស្បៀងរបស់យើង ហើយក៏នឹងផ្ដល់នូវជម្រើសបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់របស់យើង។

ឯកឧត្តមបានបន្តថា ដំណើរនៃទស្សនកិច្ចនេះ ក៏ដើម្បីកែលម្អការទំនាក់ទំនងផ្នែកធុរកិច្ច សភាពាណិជ្ជកម្មរបស់ម៉ាល់ឌីវ និងកម្ពុជា និងសហគមន៍ធុរកិច្ចដែលនឹងចូលរួមវេទិកាធុរកិច្ចរៀបចំដោយក្រសួងសុខាភិបាល សេដ្ឋកិច្ច ហើយវេទិកានេះ នឹងបើកច្រកសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែកើនឡើង។

ឯកឧត្តមបានបន្តទៀតថា យើងក៏បានពិភាក្សាអំពីគោលបំណងរបស់កម្ពុជា ក្នុងការធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ចនៅម៉ាល់ឌីវ ហើយយើងបានផ្ដល់ដល់កម្ពុជា នូវកម្មសិក្សាការី ២០នាក់ ក្នុងរីស៊តផ្សេងៗក្នុងប្រទេស ដើម្បីបង្កើនសមត្ថភាពនៅក្នុងកម្មវិធីផ្លាស់ប្ដូរ។

ឯកឧត្តមសម្ដែងក្ដីរីករាយក្នុងការផ្ដល់នូវមន្ត្រីការពារជាតិរបស់កម្ពុជា ក្នុងឱកាសចូលរួមកម្មវិធីហាត់មុជទឹកជាមូលដ្ឋាន នៅប្រទេសម៉ាល់ឌីវ ឆ្នាំ២០២៣ ដែលរៀបចំដោយឆ្មាំសមុទ្រម៉ាល់ឌីវ។ យើងក៏ផ្ដល់អាហារូបករណ៍ដល់និស្សិតពីររូប នៅសាកលវិទ្យាល័យជាតិផងដែរ ។

សម្រាប់កិច្ចពិភាក្សាទ្វេភាគី យើងបានពិភាក្សាអំពីសហកិច្ចសហប្រតិបត្តិការដែលកើនឡើង និងចាត់តំណាងរបស់យើងឲ្យធ្វើការជិតស្និទ្ធិរួមគ្នា នៅក្នុងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ចំពោះទំនាក់ទំនងរបស់យើងនៅអង្គការសហប្រជាជាតិ និងវេទិការអន្តរជាតិ គឺយើងបានធ្វើការរួមគ្នា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អំពីការប្រែប្រួលអាកាសធាតុ និងបញ្ហាទាក់ទងនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ។

ជាមួយគ្នានេះដែរ កម្ពុជា ទើបបញ្ចប់ភាពជាប្រធានរបស់អាស៊ាន នៅក្នុងឆ្នាំ២០២២ ហើយក្នុងន័យនេះ ឯកឧត្តមបានសម្ដែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងភាពជាប្រធានរបស់អាស៊ាននេះ ហើយឯកឧត្តមបានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការគាំទ្រដ៏ខ្លាំងក្លាដល់ការស្នើរបស់ម៉ាល់ឌីវ ក្នុងនាមជារដ្ឋសង្កេតការណ៍របស់អាស៊ាន ហើយសង្ឃឹមថា នឹងក្លាយជាការពិតនៅឆ្នាំនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner