វៀតណាមខាងជើង សីតុណ្ហភាពធ្លាក់ចុះដល់សូន្យអង្សាសេ

ហាណូយ៖ សីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសវៀតណាមបានធ្លាក់ចុះទាបរហូតដល់សូន្យអង្សាសេ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ ដោយទីក្រុងហាណូយបានកត់ត្រាសីតុណ្ហភាព ១៣ អង្សារ។

តំបន់ភាគខាងជើងវៀតណាមចំនួនប្រាំបួន ឃើញថា សីតុណ្ហភាពធ្លាក់ចុះក្រោម ១០ ដឺក្រេ ដោយកំពូលភ្នំ Mau Son នៅ Lang Son ធ្លាក់ចុះដល់ ០ ដឺក្រេ ខណៈតំបន់ផ្សេងទៀតនៅ Ha Giang, Vinh Phuc, Lao Cai, Lai Chau, Bac Kan, Cao Bang និង Dien Bien តាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានកត់ត្រាសីតុណ្ហភាពចន្លោះពី ២ ទៅ ៩ អង្សារ។

នៅទីក្រុងហាណូយ សីតុណ្ហភាពត្រូវបានកត់ត្រាក្នុងរង្វង់ ១២ដល់១៣ ដឺក្រេ ធ្លាក់ចុះ ពី៥ទៅ៧ ដឺក្រេ កាលពីថ្ងៃអាទិត្យ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានព្យាករណ៍ថា ត្រឹមថ្ងៃទី១៩ ខែមករា សីតុណ្ហភាពនឹងកើនឡើងជាលំដាប់ នៅក្នុងតំបន់៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner