សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានាធិបតីម៉ាល់ឌីវ ដែលបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា

ម៉ាល់ឌីវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដែលឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ បានផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ផ្តល់នូវការហ្វឹកហាត់សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់នូវការបណ្តុះបណ្តាលដល់មន្រ្តីបដិសណ្ឋារកិច្ចរបស់កម្ពុជាចំនួន២០រូបដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ ថ្ងៃ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា ក៏បានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០រូបដល់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាផងដែរ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំស្នើផងដែរជាមួយនឹងលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ដែលសង្ឃឹមថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នឹងពិនិត្យពិភាក្សាគ្នាដើម្បីពង្រីកគ្របដណ្តប់ទៅដល់វិស័យវប្បធម៌នៃប្រទេសទាំងពីរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner