យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ និងបន្លែផ្លែឈើ លើក ទី១៦ នឹងធ្វើឡើងនៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំយុទ្ធនាការទិញ ផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញ ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលអ្នកផលិតនៅក្នុងស្រុករំពឹងថា យុទ្ធនាការ នេះនឹងរួមចំណែកធ្វើឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់ពីផលិតផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុកដែលមាន គុណភាព ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាព រស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និង គាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើក កម្ពស់វិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍវិស័យឯកជន ក្រសួង ពាណិជ្ជកម្មនឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបខែ ក្រោយនេះ។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាព ពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋាន មក ទីផ្សារ ជាវេទិកាផ្គូរផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផល យកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការ នាំចូលពីបរទេសជាជំហានៗ។
លោកស្រី កែវ មុំ ម្ចាស់សិប្បកម្មផលិតនំស្រួយលីលី បានប្រាប់ ឱ្យដឹងនៅថ្ងៃទី១៧ ខែមករាថា ផលិតផលនំស្រួយលីលីរបស់ ក្រុមហ៊ុនលោកស្រី មិនដែលរំលងសូម្បីម្តង ក្នុងការចូលរួម យុទ្ធនាការទិញផលិតផលខ្មែរនេះ ទោះជាព្រឹត្តការណ៍នេះ រៀបចំនៅទីតាំងណាក៏ដោយ តែងតែមានវត្តមានផលិតផល នំស្រួយលីលីក្នុងយុទ្ធនាការនោះជានិច្ច។
លោកស្រីបានបន្ថែមថា ការចូលរួមក្នុងយុទ្ធនាការបានរួម ចំណែក យ៉ាងច្រើន ដល់ការលើកស្ទួយផលិតខ្មែរ ព្រោះ បច្ចុប្បន្ននេះ ផលិតផលនំស្រួយលីលី អាចនាំចេញទៅ ក្រៅប្រទេសបាន ដោយសារតែការដាក់តាំងបង្ហាញនៅតាម យុទ្ធនាការទាំងនោះដែរ។
លោកស្រី កែវ មុំ បានបញ្ជាក់ថា ៖ «នំស្រួយលីលី បាន មាន វត្តមាននៅលើទីផ្សារកម្ពុជា តាំងពីឆ្នាំ២០០២ ហើយសព្វថ្ងៃ នេះ យើងបាននំចេញផលិតផលដែលមានគុណភាព របស់ យើងនេះ ទៅដល់ប្រទេសចំនួន១៣នៅលើពិភពលោក ដែល នេះ ក៏ដោយសារគុណភាព កេរ្តិ៍ឈ្មោះ នៃផលិត ផលរបស់យើង ដែលគេស្គាល់តាមរយៈព្រឹត្តការណ៍ទាំងនេះដែរ។ ដូច្នេះ ខ្ញុំចង់ លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលកែច្នៃក្នុងស្រុកទាំងអស់ ឱ្យចូលរួមយុទ្ធនាការមួយនេះ»។
អ្នកនាង ប៊ុន សៀង តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បាន ឱ្យដឹងដែរថា ក្នុងនាមជាអ្នកផលិតបន្លែផ្លែឈើនៅក្នុងស្រុក ដែលមានការទទួលស្គាល់គុណភាពនិងស្តង់ដារពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងការចូលរួមយុទ្ធនាការនេះ ពិតជាមាន សារៈសំខាន់ ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់ពីរបៀបក្នុងការមើលបន្លែផ្លែឈើដែលមានគុណភាពនិងសុវត្ថិភាពពិតប្រាកដ។
អ្នកនាងបានបន្ថែមថា យុទ្ធនាការនេះជាឱកាសរបស់អ្នកផលិត ក្នុងការជួបជាមួយអ្នកទិញដោយផ្ទាល់ ដោយអ្នកអាចពន្យល់ ណែនាំដល់អ្នកបរិភោគឱ្យបានកាន់តែច្បាសលាស់ បង្កើន ជំនឿទុកចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់ចូលរួមគាំទ្រ ផលិតខ្មែរ កាន់តែច្រើន។
តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិរូបនេះបានអះអាងថា ៖ «កសិដ្ឋានដាំបន្លែផ្លែឈើរបស់យើង មានបំណងក្នុងការ ចូល រួមយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់ តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ នាខែ កុម្ភៈខាងមុខនេះ ដើម្បីបង្ហាញពីផលិតរបស់យើង ដែលជា ផលិត មានស្តង់ដារ មានការបញ្ជាក់គុណភាព ពីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលធានាដល់បរិភោគមិនប៉ះពាល់ សុខភាព»។
សូមរំឮកថា កាលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះកន្លងទៅ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំព្រឹត្តការណ៍ «ពិព័រណ៍ផលិត ផលខ្មែរបន្លែ និងផ្លែឈើ» លើកទី១៥ និង «យុទ្ធនាការទិញ ផលិតផលខ្មែរ» រដូវកាលទី៧ នៅខេត្តសៀមរាបផងដែរ។
ការរៀបចំនេះដើម្បីរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុកបង្កើតឱកាសការងារកាន់តែច្រើននៅ តាមមូលដ្ឋានដោយបាន ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ ផលិតករ កម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិត នូវ ទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មាន អនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នក ប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែងជាមួយ ទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងធ្វើចរាចរក្នុងទី ផ្សារកម្ពុជា ខណៈដែលកម្ពុជា កំពុងអនុវត្តន៍នូវរបបទីផ្សារសេរី ៕
ដោយ៖ វណ្ណ សុជាតា