កំណើនប្រជាជនចិនធ្លាក់ចុះជាលើកដំបូង រាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៦០

ចិន៖ ប្រទេសចិនបានប្រកាសពីការធ្លាក់ចុះនៃកំណើនប្រជាជន សរុបជាលើកដំបូងរាប់តាំងពីឆ្នាំ១៩៦១ចំពេលដែលអត្រាមនុស្សចាស់ខ្ពស់ ហើយអត្រាកំណើតធ្លាក់ចុះ។

ការិយាល័យស្ថិតិជាតិបាននិយាយក្នុងសន្និសីទខ្លីមួយនៅថ្ងៃអង្គារទី ១៧ ខែមករា ថា ចំនួនប្រជាជនចិនដីគោក ដែលមិនរាប់ បញ្ចូលជនបរទេស ឬប្រជាជនរស់នៅក្រុងហុងកុង និងម៉ាកាវ បានធ្លាក់ចុះចំនួន ៨៥០ ០០០ នាក់ក្នុងឆ្នាំ ២០២២ ធ្វើឱ្យ ចំនួនប្រជាជនសរុបមានត្រឹម ១ ៤១១ លាននាក់។ ក្នុងនោះ អត្រាកំណើតមានត្រឹម ៩,៥៦ លាននាក់ ខណៈអត្រាស្លាប់ កើន ឡើងរហូតដល់ ១០,៤១ លាននាក់។

ការិយាល័យដដែលនេះបានគូសបញ្ជាក់ដែរថា ចំនួន បុរស មានចំនួន៧៧២,០៦លាននាក់ លើសនឹងចំនួនស្រ្តី ដែល មានត្រឹម ៦៨៩,៦៩ ដែលជាលទ្ធផលនៃគោលនយោបាយ កូនតែមួយដ៏តឹងរ៉ឹងរបស់ចិន ដែលត្រូវបានដកចេញនៅឆ្នាំ ២០១៦ និងទំនៀមទម្លាប់ប្រពៃណីឱ្យកូនប្រុសបន្ត នាម ត្រកូល។

គួររំឭកថា ចាប់តាំងពីបោះបង់គោលនយោបាយកូនតែមួយមក ចិនបានព្យាយាមលើកទឹកចិត្តឱ្យប្រជាជនក្នុងមួយគ្រួសារមានកូនពីរឬបី ប៉ុន្តែទទួលបានជោគជ័យតិចតួច។

ការចំណាយលើការចិញ្ចឹមកូនក្នុងទីក្រុងនានារបស់ប្រទេសចិនត្រូវបានគេលើកឡើងជាញឹកញាប់ថាជាមូលហេតុដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយានៅអាស៊ីភាគខាងកើត ដែលអត្រា កំណើត បានធ្លាក់ចុះយ៉ាងគំហុក។

ការធ្លាក់ចុះចំនួនប្រជាជនបានកើតឡើងលឿនជាងការរំពឹងទុកពីមុន និងអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយការថយចុះ តម្រូវការសម្រាប់ទំនិញដូចជាផ្ទះថ្មីជាដើម។ វាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចចិនពិបាកក្នុងការយកឈ្នះសហរដ្ឋអាមេរិក ខណៈចិនក៏អាចបាត់បង់ឋានៈជាប្រទេសដែល មាន ប្រជាជនច្រើនជាងគេបំផុតរបស់ពិភបលោក។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនប្រជាជន ឥណ្ឌានឹងវ៉ាដាច់ចិននៅឆ្នាំ ២០២៣ នេះ។

ការិយាល័យស្ថិតិចិនបាននិយាយផងដែរថា ក្រុមប្រជាជន សកម្មដែលមានអាយុចន្លោះ ១៦-៥៩ ឆ្នាំ មានចំនួនសរុប ៨៧៥,៥៦ លាននាក់ ស្មើនឹង ៦២ ភាគរយនៃចំនួនប្រជាជន សរុប ខណៈប្រជាជនអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅមានចំនួន ២០៩,៧៨ លាននាក់ ឬស្មើនឹង ១៤,៩ ភាគរយ។

អត្រាកំណើតរបស់ចិននៅឆ្នាំ ២០២២ មានត្រឹមតែ ៦,៧៧ កំណើតក្នុងចំណោមមនុស្ស ១ ០០០ នាក់ ដែលជាការ ធ្លាក់ចុះពីអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រា ពីអត្រា ៧,៥២ ក្នុងឆ្នាំ ២០២១។

ផ្ទុយទៅវិញ អត្រាស្លាប់បានឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៤ ក្នុងអត្រា ៧,៣៧ ស្លាប់ក្នុងចំណោមមនុស្ស ១ ០០០ នាក់ កើនពីអត្រា ២,១៨ ក្នុងឆ្នាំ ២០២១។

ក្នុងការប្រកាសពីការធ្លាប់ចុះចំនួនប្រជាជននៅថ្ងៃអង្គារនេះ មន្រ្តីចិនមិនបានគូសបញ្ជាក់ដោយផ្ទាល់ពីឥទ្ធិពលនៃវិបត្តិកូវីដដែលផ្ទុះឡើងនៅចិនក្នុងឆ្នាំ ២០២០ ហើយសម្លាប់មនុស្សរាប់ លាននាក់លើពិភពលោកមកទល់ពេលនេះនោះទេ។ បច្ចុប្បន្ន ចិនកំពុងប្រឈមនឹងការស្លាប់ទាក់ទងនឹងជំងឺកូវីដក្នុងអត្រាខ្ពស់ ក្រោយទម្លាក់ចោលគោលនយោបាយសូន្យកូវីដកាល ពី ខែមុន។ មានការព្រមានថា ការស្លាប់កាន់តែច្រើនឡើងដែល ទាក់ទង នឹងកូវីដ ទំនងជានឹងកើតមាននៅឆ្នាំនេះ២០២៣នេះ ដោយសារតែការឆ្លងរាលដាលធ្ងន់ធ្ងរ៕
ដោយ៖ហួន ឌីណា
ប្រភព៖ China records 1st recent population decline as births plunge

ads banner