ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ Lincoln Srilanka UEA ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស
ភ្នំពេញ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន និងលោកបណ្ឌិត ROSHAN DELIMA LEONARD ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ Lincoln Srilanka UEA ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស
អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ Lincoln Srilanka UEA ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានធ្វើពិធីចុះហត្ថលេខា រវាង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង បណ្ឌិត ROSHAN DELIMA LEONARD ប្រធាន សាកលវិទ្យាល័យ Lincoln Srilanka UEA នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួងព័ត៌មាន ។

សាកលវិទ្យាល័យ Lincoln College ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ។ សាកលវិទ្យាល័យនេះបានទទួលចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងឆ្នាំ ២០១៧ ។ សាកលវិទ្យាល័យ Lincoln ក៏ជាសមាជិកនៃសមាគមសាកលវិទ្យាល័យ Commonwealth និងជាសមាជិកពេញសិទ្ធិនៃសមាគមអន្តរជាតិនៃសាកលវិទ្យាល័យ (AIU)។ លើសពីនេះទៅទៀត LUC ត្រូវបានជាប់ចំណាត់ថ្នាក់ ៣០១+ ក្នុងចំណាត់ថ្នាក់ពិភពលោក ដោយ Times Higher Education ក្នុងឆ្នាំ ២០១៩។

សាកលវិទ្យាល័យ Lincoln University College (LUC) មាន កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាជាច្រើនមុខដែលមានមុខជំនាញជាង ១០ រួមមានមហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល មហាវិទ្យាល័យទន្តសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យគិលានុបដ្ឋាយិកា មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ មហាវិទ្យាល័យបដិសណ្ឋារកិច្ច មហាវិទ្យា ល័យកុំព្យូទ័រ វិទ្យាសាស្ត្រ និងពហុព័ត៌មាន មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម សិល្បៈ និងមនុស្សសាស្ត្រ ភាសាអង់គ្លេស ៕


ដោយ-រ៉ាវុធ