ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហាផ្សេងៗ។ ទាំងការគ្រប់គ្រង ទាំងមិត្តរួមការងារ និងដៃគូរបស់អ្នក សុទ្ធតែអាច ជឿទុកចិត្តបានទាំងអស់។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភចំពោះការងារ ឬការបណ្តាក់ ទុននោះឡើយ ពីព្រោះភាពជោគជ័យគឺស្ថិតនៅលើផ្លូវរបស់អ្នក។ ប៉ុន្តែស្របពេលនៃភាព វិជ្ជមាននេះចូរគិតគូរអំពីសកម្មភាពរបស់អ្នក ជាមួយនឹងភាពខ្ជិលច្រអូស ពីព្រោះវាអាចនឹង ធ្វើអោយអ្នកឈោងចាប់មិនបាននូវអ្វីដែលអ្នកត្រូវការនោះទេ។ ក្រៅពីនេះ លោកអ្នកមាន គំនិតយោបល់សមហេតុផលណាស់ ក្នុងការចូលរួមការងារជាក្រុម និងធ្វើជាអ្នកដឹកនាំ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលល្អប្រសើរសម្រាប់ធ្វើ កិច្ចព្រមព្រៀង។ ក្នុងនោះក៏សូមចូលរួមក្នុងការងារដោយលះបង់ពេលវេលា និងកំលាំង កាយចិត្តបំពេញការងារទាំងឡាយរបស់អ្នកដោយសមហេតុផល។ ក្នុងនោះ ហោរាសាស្ត្រ ផ្តល់អនុសាសន៍អោយអ្នកប្រុងប្រយ័ត្នចំពោះសំណើអាជីវកម្មនានា។ ជាទូទៅលោកអ្នកអាច នឹងយកឈ្នះនូវស្ថានភាពលំបាកផ្សេងៗ ប៉ុន្តែប្រហែលជាមិនទាន់ដល់ពេលអោយអ្នក បន្ធូរ បន្ថយសកម្មភាព ឬអបអរសាទរនៅពេលនេះនោះទេ។ សូមបង្កើនកិច្ចទំនាក់ទំនងជាមួយ ថា្នក់លើ ជៀសវាងកម្ចីអោយបានទាំងស្រុង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ បញ្ហានៅក្នុងជំនួញនៅក្នុងថ្ងៃនេះហាក់មានភាព ផុយស្រួលបន្តិច។ អ្នកប្រហែលជាអាចនឹងជួយឧបសគ្គច្រើន ជាជាងទទួលបានភាពរលូន ក្នុងដំណើរការអាជីវកម្ម ពិសេសធ្វើការងារសហការជាមួយដៃគូតែម្តង។ ការបោកបញ្ឆោត អាចនឹងកើតឡើង ហើយភាពខកចិត្តហាក់មានភាពធ្ងន់ធ្ងរ។ ក្នុងពេលនេះមិនគួរមានការ ប្រញាប់ប្រញាលពេកទេ មិនចាំបាច់ត្រូវចេញមុខមាត់ច្រើន ហើយក៏មិនចាំបាច់ត្រូវធ្វើការ បំពេញចិត្តនរណាដែរ។ សម្រាប់រឿងលុយកាក់សូមព្យាយាមគ្រប់គ្រងអោយមានលំនឹង សិន។ ក្រៅពីនេះ សូមប្រើប្រាស់ការសម្របសម្រួលជាមធ្យោបាយដោះស្រាយបញ្ហានានា នៅក្នុងថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នក ស្វែងរកមធ្យោបាយដើម្បីរកចំណុលបន្ថែម។ ព្យាយាមធ្វើទំនាក់ទំនងជាពិសេសជាមួយ ដៃគូចាស់ថ្មី ប៉ុន្តែក៏សូមចេះដឹងអំពីកិច្ចការរបស់ខ្លួនអោយបានច្រើនបំផុត និងត្រូវមាន ហេតុផលជានិច្ច។ ចំពោះរឿងលុយកាក់ បំណុល និងការចំណាយត្រូវមានភាពច្បាស់ លាស់បំផុត ពីព្រោះភាពខាតបង់អាចនៅកៀកនឹងអ្នក ហើយធ្វើអោយអ្នកប្រឈមនឹងភាព លំបាកដោយងាយស្រួល។ យកល្អចំពោះការចំណាយលុយកាក់ធំដុំ មិនគួរធ្វើនៅពេល នេះទេ។ ធ្វើយ៉ាងណាគួរធានាអោយមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងអាចបញ្ចប់ការងារទាំងអស់ក្នុងរយៈ ពេលដ៏ខ្លី ប៉ុន្តែហោរាសាស្រ្តអាជីពណែនាំអោយអ្នកំចាត់ចោលនូវគំនិតដែលហួសហេតុ និង ភាពរំខានទាំងអស់។ បើទោះបីជាលោកអ្នកអាចនឹងជួបស្ថានភាពមិនច្បាស់លាស់ក៏ដោយ ក៏មិនគួរមានការព្រួយបារម្ភនោះដែរ ពីព្រោះមិនយូរប៉ុន្មានស្ថានភាពលំបាកនឹងត្រឡប់ទៅ ជាងាយស្រួលវិញ ដូច្នេះសូមធ្វើតាមវិធីសាស្រ្តធម្មតាដែលអ្នកបានគ្រោងទុក។ ក្រៅពីនេះ លោកអ្នកទទួលបានការវិនិច្ច័យដែលសមហេតុផល ហើយទំនងជាដៃគូប្រកួតប្រជែងរបស់ អ្នកមិនអាចបំភ័នអ្នកបានទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈដែលល្អសម្រាប់ធ្វើកិច្ចព្រម ព្រៀង ដូច្នេះសូមមានភាពរហ័សរហួន និងរៀបចំគម្រោងផែនការអនុវត្តអោយបានត្រឹម ត្រូវ។ ជៀសវាងស្ថានភាពមិនច្បាស់ ហើយក៏មិនចាំបាច់ស្រមើស្រមៃច្រើនពេកដែរ ចូរ បំពេញការងារនេះទៅតាមបំណង។ ក្នុងនោះ លោកអ្នកមានមនុស្សនៅក្បែរដែលអាចជឿ ទុកចិត្តបាន ហើយពួកគេក៏នឹងជួយទំនុកបម្រុងលោកអ្នកដោយល្អប្រសើរបំផុតដែរ។ ក្នុង ពេលនេះក៏មិនចាំបាច់ត្រូវព្រួយបារម្ភច្រើនពីការប្រើប្រាស់លុយកាក់នោះដែរ ពីព្រោះលោក អ្នកនឹងអាចទទួលបានផលចំណេញច្រើន ហើយសកម្មភាពផ្ទេរផ្ទូរលុយកាក់ក៏មានសុក្រិត្យ ភាពណាស់ដែរ។ ដោយឡែក សូមជៀសវាងការជ្រៀងជ្រែកបញ្ហារបស់អ្នកដទៃ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំនេញគឺមិនទាន់បានច្រើនតាមការប៉ុនប៉ងរបស់អ្នកនៅឡើយ ។ ឳកាសការងារនៅមានបង្គួរ គ្រាន់តែស្ថានភាពជុំវិញហាក់កំពុងបង្ករបញ្ហាដល់អ្នក ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបង្ខំខ្លួនខ្លាំងពេក។ សូមចំណាយពេលបន្ថែមធ្វើកិច្ចការដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយ ធ្វើយ៉ាងណាកុំមានមតិរិះគន់ណាមួយឡើយ ពីព្រោះជម្លោះមានភាពផុយស្រួយណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលពេញមួយថ្ងៃ។ ពេលវេលាថ្ងៃនេះល្អខ្លាំងណាស់ ហើយមានរយៈពេលយូរទៀតផង ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនៅពេលណាក៏មិនជំទាស់ឡើយ។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមច្រើនដែរ ដូច្នេះអ្វីដែលអ្នកត្រូវឆ្លើយតប គឺភាពស្ងប់ស្ងៀម និងប្រកបទៅដោយហេតផល។ ក្នុងរយៈពេលនេះ ភាពត្រឹមត្រូវ និងសកម្មភាពសមហេតុផល គួរតែជាជម្រើសល្អប្រសើរសម្រាប់ជាមូលដ្ឋានក្នុងការបោះ ជំហានទៅរកគោលដៅដែលអ្នកប្រាថ្នា។ ផ្ទុយទៅវិញ សូមប្រយ័ត្នភាពអវិជ្ជមាននៅទិស បច្ចឹម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលខិតមកជិតលោកអ្នក។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់គឺការបង្កើត និង ការគ្រប់គ្រងគម្រោងផែនការ។ ដោយឡែក លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ដូច្នេះសូមចែករំលែកភាពស្មោះត្រង់ និងគំនិតវិជ្ជមានជានិច្ច។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ ហេតុនេះ មិនគួរគិតច្រើនលើសពីស្ថានភាពជាក់ស្តែងនោះទេ។ ចំពោះប្រការដែលអ្នកត្រូវប្រយ័ត្ន គឺការខកចិត្តក្នុងទំនាក់ទំនងផ្ទាល់ខ្លួនទៅវិញទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងការងារយ៉ាងខ្លាំង។ សកម្មភាពវិជ្ជមាននានាស្ថិតក្នុងដំណើរការរបស់អ្នក ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែក៏ត្រូវរៀនស្តាប់មតិយោបល់អ្នកជុំវិញខ្លួនផង ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយ។ ស្តាប់ ហើយគិតឲ្យបានច្រើន វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ចូររក្សាចិត្តគំនិតរបស់ខ្លួន កុំចង់ឈ្នះបើមិនដូច្នេះ អ្នកអាចជួប្រទះបញ្ហានៅក្នុងទំនាក់ទំនង។ ក្រៅពីនេះ លោកអ្នកអាចរក្សាការពារគោលគំនិតរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងមិនបង្ករជម្លោះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ និងបរាជ័យ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍ដោយអាកប្បកិរិយា និងពាក្យសំដីសមរម្យ។ លោកអ្នកគួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាថ្មី លោកអ្នកត្រូវតែធ្វើអ្វីឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន ចូរកុំភ្លេចមនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកខ្លះ ដើម្បីទទួលបានតុល្យ ភាពនឹងកិច្ចការ។ ផ្ទុយទៅវិញ សូមលើកពេលធ្វើដំណើរវែងឆ្ងាយរហូតដល់ថ្ងៃក្រោយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺប្រយ័ត្នចាញ់បោកគេ។ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកស្គាល់ក៏ត្រូវស្តាប់ ហើយពិចារណាច្រើនដងមុនជឿជាក់ដែរ។ លើសពីនេះ ប្រហែលជាអ្នក មិនគួរចែករំលែកពត៌មានជាមួយអ្នកដទៃឡើយនៅពេលនេះ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ឆ្លូវ ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងសម្ភារៈ ទ្រព្យសម្បត្តិ និងឳកាសនឹងកើតឡើងចំពោះលោកអ្នក។