ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កុំបោះបង់ផែនការរបស់អ្នកដើម្បីស្វែងរកការងារ ថ្មី ឬផ្លាស់ប្តូរវិសាលភាណនៃសកម្មភាព។ ប្រសិនបើអ្នកចូលទៅជិតបញ្ហាដោយយកចិត្តទុក ដាក់ និងទទួលខុសត្រូវ អ្នកធានាថាទទួលបានជោគជ័យ។ ផ្ទុយទៅវិញ សូមលោកអ្នកប្រុង ប្រយ័ត្នចំពោះសំណើអាជីវកម្មទាំងឡាយ។ អ្នកទំនងជានឹងត្រូវបានភាពជោគជ័យយ៉ាងល្អ ប្រសើរ ប៉ុន្តែក៏មិនគួរធ្វើការអបអរសាទរនៅពេលនេះឡើយ ប្រហែលវាទំនងជាត្រូវប្រើពេល វេលាបន្ថែមទៀត។ ក្នុងអំឡុងពេលនេះ សូមចាប់អារម្មណ៍ជាពិសេសចំពោះតម្រូវការលើ ការងារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបាត់បង់ ការប្រុងប្រយ័ត្ន ពីព្រោះប្រហែលជាមានឳកាសនឹងជួបស្ថានភាពដែលមិននឹកស្មានដល់ក្នុង អាជីព បើទោះបីជាអ្នកអាចឆ្លងកាត់ដោយភាពស្ងប់ស្ងៀមក៏ដោយ។ អ្វីៗគួររក្សាទុកនៅ កន្លែងដដែលសិន។ លោកអ្នកគួរបងា្ហញភាពទទួលខុសត្រូវចំពោះអាជីវកម្ម ចំណាយពេល វេលាចំពោះការងារ  និងមានភាពអត់ធ្មត់កាន់តែច្រើនចំពោះហេតុការណ៍ដែលបានកើត ឡើង។ លើសពីនេះ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភចំពោះលទ្ធផលពេកនោះទេ សូម បន្តការងារជាធម្មតា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ក៏ប៉ុន្តែមានបញ្ហា ខ្លះៗនឹងកើតឡើង ដូច្នេះវាតម្រូវឲ្យលោកអ្នកមានការប្រុងប្រយ័ត្នជានិច្ចក្នុងដំណើរអាជីវ កម្ម និងការងារក្នុងពេលនេះ។ សូមលោកអ្នកព្យាយាមយល់ដឹងអំពីទឹកចិត្តរបស់អ្នក ប្រសិន ជាធ្វើបាននោះអ្នកនឹងអាចធ្វើការសម្រេចចិត្តបានល្អចំពោះការងាររបស់ខ្លួន។ សូមពង្រឹង ទំនោរចំពោះការស្រាវជ្រាវ និងការស្វែងរកការសិក្សាបន្ថែម។ អ្នកប្រាកដជាអាចយល់ដឹងពី ការងារទាំងនោះ និងអាចដោះស្រាយបញ្ហាបានដោយងាយស្រួល ប្រសិនបើអ្នកយកចិត្ត ទុកដាក់លើការងារនោះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លទ្ធផលការងាររបស់អ្នកមានដំណើរ ការយ៉ាងល្អប្រសើរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ឬធ្វើសកម្មភាព ការងារដែលខ្លួនប៉ងប្រាថ្នា។ ក្រៅពីនេះ មនុស្សដែលនៅជុំវិញខ្លូនអ្នកនឹងស្រលាញ់ រាប់អាន គាំទ្រការសម្រេចចិត្តរបស់អ្នកបានយ៉ាងល្អ។ ក្រៅពីនេះ បើទោះបីជាលោកអ្នកកំពុងទទួល បានការផ្តល់ជូនយ៉ាងល្អប្រសើរចំពោះមុខតំណែង ប្រាក់ឧបត្ថម្ភ និងការគាំទ្រយ៉ាងណាក្តី អ្នកអាចពិចារណា និងវាយតម្លៃជាថ្មីចំពោះឳកាសការងារដែលកំពុងកើតឡើងក្នុងពេល នេះ។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងថ្ងៃនេះមានដំណើរការ យ៉ាងល្អប្រសើរណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភលើហេតុការអ្វីឡើយ។ មានបញ្ហាខ្លះ ដែលអាចនឹងកើតឡើង ប៉ុន្តែវាមិនអាចធ្វើឲ្យអ្នកមានការលំបាកនោះទេ។ ប៉ុន្តែក្នុងពេល ដំណាលគ្នាសូមលោកអ្នកស្តាប់មតិយោបល់មនុស្សនៅក្បែរខ្លួន ពីព្រោះការជជែកវែកញែក នឹងធ្វើឲ្យអ្នកអាចយល់ដឹងពីបញ្ហា និងពិធីដោះស្រាយដោយជោគជ័យ។ លើសពីនេះ រាល់ការប្រថុយប្រថានមិនគួរធ្វើនោះទេ ពីព្រោះវានឹងធ្វើឲ្យអ្នកអាចប្រឈមនឹងស្ថានភាព មិនល្អក្នុងទំនាក់ទំនង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ផែនការរបស់អ្នក ដើម្បីស្វែងរក ការងារថ្មី ឬផ្លាស់ប្តូរស្ថានភាពការងារក្នុងពេលនេះ ពីព្រោះលោកអ្នកមានលទ្ធភាពផ្តល់នូវ ភាពរីកចម្រើនសម្រាប់ការងាររបស់អ្នក ដោយមិនចាំបាច់ផ្លាស់ប្តូរអ្វីទាំងអស់នៅពេលនេះ។ ក្នុងនោះដែរ ក៏គួរតែយកចិត្តទុកដាក់ទៅលើពត៌មានដែលលោកអ្នកប្រមូលបាន ពីព្រោះ លទ្ធភាពដែលអ្នកនឹងចូលខ្លួនទៅនឹងភាពមិនប្រាកដប្រជាបាន ជាពិសេសនៅរវាងពេល តែម្តង។ ទន្ទឹមនឹងនេះ សូមប្រយ័ត្នរាល់ពាក្យសំដី ជាមួយមនុស្សដែលអ្នកទើបនឹងស្គាល់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារបស់អ្នកក្នុងពេលនេះកំពុងមានភាព ចម្រើនលូតលាស់។ លោកអ្នកមានឳកាសច្រើន និងពេញលេញដើម្បីបំពេញការងារដែល ខ្លួនពេញចិត្ត។ ជាការពិត លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបានប្រសិនបើអ្នកមាន បំណង ប៉ុន្តែស្ថានភាពការងារចាស់ក៏នឹងផ្តល់ភាពរីកចម្រើនណាស់ផងដែរ។ ក៏ប៉ុន្តែលោក អ្នកត្រូវការគ្រប់គ្រងអាកប្បកិរិយា និងការយល់ដឹងរបស់អ្នកឲ្យបានក្នុងកំរិតអតិបរមា អ្វីៗ ទាំងអស់ត្រូវធ្វើឡើងឲ្យសមហេតុផល។ ដោយឡែក សូមលោកអ្នកមានភាពអត់ធ្មត់អោយ បានច្រើនបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកំណត់ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ពិភាក្សាអំពីការអភិវឌ្ឍន៍លើវស័យការងារ ឬ ប្រាក់ឈ្នួលនោះទេ។ ក្រៅពីនេះ សូមកុំប្រថុយប្រថានចំពោះជំនួញ អ្នកត្រូវយកចិត្តទុកដាក់ បន្ថែម ហើយធ្វើយ៉ាងណាកុំឲ្យដៃគូ និងអតិថិជនដែលមានសក្តានុពលរបស់អ្នកមានការ ព្រួយបារម្ភចំពោះសកម្មភាពរបស់អ្នក។ អ្វីៗទាំងអស់គួរតែស្ថិតនៅក្នុងការគ្រប់គ្រង និង សម្របសម្រួល។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹងពីស្ថាន ភាពយ៉ាងប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាច រក្សាការងារឲ្យនៅដដែល ឬធ្វើការផ្លាស់ប្តូរការងារបានតាមបំណងប្រាថ្នា។ ក្នុងនោះដែរ អ្នកក៏អាចមានលទ្ធភាពធ្វើការសន្សំសំចៃផងដែរ។ ក៏ប៉ុន្តែសូមកុំបោះបង់ចោល គម្រោងផែន ការរបស់អ្នក។ សហការី និងអ្នកគ្រប់គ្រងនឹងមានអំណរគុណចំពោះវិជ្ជាជីវៈរបស់អ្នក ដូច្នេះសូមបន្តយកចិត្តទុកដាក់ចំពោះការងារ និងការទទួលខុសត្រូវរបស់អ្នក។ ក្រៅពីនេះ សូមកុំមានការសង្ស័យអំពីសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ចូរបំពេញការងារក្រោមការទទួល ខុសត្រូវ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកវាយតម្លៃការងារ និងធ្វើយ៉ាងណាយល់ដឹងពីស្ថានភាពដែលបានកើតឡើងក្នុងពេលនេះ។ អ្នកក៏ត្រូវតែមាន ភាពម៉ឺងមាត់ចំពោះការទទួលការទទួលខុសត្រូវរបស់ខ្លួន។ ក្នុងពេលនេះ អ្នកក៏ប្រហែល ជាទទួលបានការងារច្រើនជាងមុនដែលធ្វើឲ្យអ្នកមានការលំបាក ឬមានភាពហត់នឿយ ដូច្នេះយកល្អសូមកំណត់អាទិភាពនៃការងារ ឬចែករំលែការងារខ្លះទៅកាន់រួម ការងាររបស់ អ្នក។ ក្រៅពីនេះ លោកអ្នកក៏គួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនងតូចធំជាមួយមិត្តរួមការងារ ក៏ដូចជាថ្នាក់លើ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាច វិនិយោគលុយក្នុងអាជីវកម្មរបស់ខ្លួន តែសូមយល់ថាការយកចិត្តទុកដាក់ចំពោះ ការងារឲ្យ បានត្រឹមត្រូវនឹងមិនធ្វើឲ្យអ្នកទទួលរងការឆកចិត្តនោះទេ។ ក្នុងពេលដែលអ្វីៗមានដំណើរ ល្អសូមកុំធ្វើការងារ ឬធ្វើការសម្រេចអ្វីដោយប្រញាប់ប្រញាល។ ឳកាសល្អ គឺ អ្នកអាចចូល ទៅក្នុងស្ថានភាពដែលមិនសប្បាយរីករាយ នៅពេលដែលអ្នកព្យាយាមចូល ទៅប៉ះពាល់ ការងាររបស់ដៃគូប្រជែងរបស់អ្នក។ ដោយឡែក សូមលោកអ្នករក្សាគំលាតពីបញ្ហារបស់អ្នក ដទៃ បើទោះបីជាមានស្ថានភាពយ៉ាងណាក្តី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកកុំឲ្យវង្វេងចេញ ពីផែនការដែលបានគ្រោងទុក ឬគោលការណ៍របស់ខ្លួន។ ទោះបីជាឥឡូវនេះលោកអ្នកគ្មាន ឳកាសទទួលបានភាពចម្រើនលូតលាស់ដែលអ្នកគ្រោងទុកក៏ដោយ លោកអ្នកគឺមាន ឳកាសពេញលេញកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ឬដើម្បីសម្រេចការលើកកម្ពស់ អាជីពថ្ងៃអនាគតដ៏ឆាប់ខាងមុខនេះ។ ចំពោះការផ្លាស់ប្តូរការងារអាចនឹងជួបស្ថានភាពតាន តឹងច្រើន ដូច្នេះយកល្អកុំទាន់ធ្វើការសាកល្បងគួរតែប្រសើរជាង។

ចំណាំៈឆ្នាំទាំង៣ ថោះ រោង ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់បង្កើតអាជីពថ្មី ការសហការ និងការដោះស្រាយបញ្ហាចាស់ថ្មី។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner