នាយករដ្ឋមន្ត្រីជប៉ុនថា ការដោះស្រាយការធ្លាក់ចុះអត្រាកំណើត ជាអាទិភាពកំពូល

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) មានប្រសាសន៍ថា ការដោះស្រាយអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសជប៉ុន នឹងជាអាទិភាពកំពូល សម្រាប់រាជរដ្ឋាភិបាល។

លោក គីស៊ីដា ហ្វូមីអូ បានធ្វើអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលសុន្ទរកថាគោលនយោបាយរបស់លោក នៅថ្ងៃដំបូងនៃសម័យប្រជុំសាមញ្ញនៃសភាជាន់ទាប។

លោក គីស៊ីដា ហ្វូមីអូ បាននិយាយថា ក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ត្រូវបានគេប៉ាន់ស្មានថា មានកំណើតថ្មីៗ តិចជាង ៨០ម៉ឺននាក់។ លោកបន្តថា រាជរដ្ឋាភិបាលនឹងព្យាយាមអនុវត្តវិធានការប្រឆាំងមិនធ្លាប់មានពីមុនបែបនេះ ដើម្បីជំរុញចំនួនកំណើត។ លោកបាននិយាយថា លោកមានបំណងបង្កើតជំហាន និងស្វែងរកប្រភពហិរញ្ញវត្ថុដែលមានស្ថិរភាព ដើម្បីសម្រេចបាននូវគោលដៅ។

លោកនាយករដ្ឋមន្ត្រី គីស៊ីដា បាននិយាយថា ប្រទេសជប៉ុនកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏សំខាន់មួយ គឺ៧៧ឆ្នាំក្រោយការបញ្ចប់សង្គ្រាម លោកលើកទីពីរ។ លោកបានបន្តថា ប្រទេសត្រូវតែផ្តាច់ខ្លួនចេញពីការអនុវត្តកន្លងមក ហើយបង្កើតសង្គម សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់អន្តរជាតិដែលស័ក្តិសមសម្រាប់យុគសម័យថ្មី៕ ប្រភពពី NHK ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner