អាជ្ញាធរថៃ ប្រកាសបន្ថែមបុគ្គលិក ២.០០០នាក់លើផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា
ថៃ៖ ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមថៃប្រកាសបន្ថែមបុគ្គលិក ២០០០នាក់លើផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា។សារព័ត៌មាន thaipbsផ្សាយថា ថៃមានគ្រោងនឹងកែទម្រង់នាយកដ្ឋាន ប្រឆាំង បទល្មើសបច្ចេកវិទ្យា (TCSDឱ្យទៅជាអង្គភាពមួយ ដោយមាន បុគ្គលិក បម្រើការរហូតដល់ជាង២.០០០នាក់ក្នុងរយៈពេល ពីរឆ្នាំ ខាងមុខ។យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងបំណងទប់ទល់នឹងការកើនឡើងនៃករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម ថៃ លោក ឆៃវុត ថាណាកាម៉ានូសន(Chaiwut Thanakamanusorn) បានប្រាប់អ្នកកាសែតថា ក្រសួងនេះកំពុងដំណើរការផ្ទេរមន្ត្រីប៉ូលីស ជាតិ ថៃ ទៅបណ្ដុះបណ្ដាលនៅនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេក វិទ្យា។លោកស្នើដល់សាធារណជនកុំឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនងាយដល់ជនចម្លែក។ព័ត៌មានទាំងនោះមាន ដូចជាឈ្មោះអ្នកប្រើ ឬលេខសម្ងាត់ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់មុននឹងជាវកម្មវិធី ឬគេហទំព័រដែលមិន ស្គាល់។
លោកក៏បានណែនាំដល់សាធារណជនកុំឱ្យចាញ់បោកអ្នកបោកប្រាស់តាមអ៊ីនធឺណិត ដែលអះអាងថាជាមន្ត្រីសុំព័ត៌មានផ្ទាល់ខ្លួន ឬអ្នកដែលទាក់ទងពួកគេទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុ។ លោកថា ៖«តាមការអនុវត្ត មន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេក វិទ្យា មិនសុំឱ្យពលរដ្ឋប្រាប់លេខសម្ងាត់ ឬព័ត៌មានពីហិរញ្ញវត្ថុ នោះ ទេ»។
នៅពេលដែលក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមថៃ មានបុគ្គលិក ប្រឆាំង បទល្មើសបច្ចេកវិទ្យាផ្ទាល់ខ្លួន ប៉ូលីសភូមិន្ទថៃក៏មានផ្នែក ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ខ្លួនផងដែរ ដែលហៅថា ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB)៕
ដោយ៖វណ្ណ ស័ក្ដិ