ហោរាសាស្រ្តប្រចាំថ្ងៃសៅរ័ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមានការ ប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវកម្មណា ដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើសុខភាពផ្ទាល់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការងារ មួយច្បាស់លាស់។ សូមពិនិត្យរាល់ពត៌មាន ឯកសារសំខាន់ ឬរបាយការណ៍មុនពេលបញ្ជូន ចេញ។ កុំផ្ទេរការងាររបស់អ្នកទៅឲ្យអ្នកដទៃ ពីព្រោះកំហុសអាចនឹងកើតមាន ពិសេសភាព យឺតយ៉ាវអាចនឹងយាយីផលប្រយោជន៍របស់ការងារធ្ងន់ធ្ងរក្នុងពេលនេះ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ គឺអាចធ្វើទៅបានដោយគ្មានជំទាស់នោះទេ។ ក្នុងនោះ ប្រសិនបើអ្នកធ្វើការសហការជាមួយនឹងដៃគូគឺនឹងទទួលបានភាពរលូនល្អប្រសើរ។ ផល ចំណេញក៏នឹងកើតឡើងផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាពជំនួញ ដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកជា បុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារ ការតម្លើងប្រាក់ ឧបត្ថម្ភ និងការជឿទុកចិត្តខ្ពស់ពីមិត្តរួមក្រុម ពិសេសថា្នក់លើតែម្តង។ ក្នុងនោះ ប្រសិនបើអ្នក នឹងជួបបញ្ហារាំងស្ទះខ្លះ សូមកុំព្រួយបារម្ភ អ្វីៗនឹងអាចដោះស្រាយក្នុងពេលដ៏ខ្លី។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ អាស្រ័យហេតុនេះ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរ ក្នុងចិត្ត។ អ្វីដែលអ្នកប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយផលចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្តណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នក ដោយភាពស្មោះត្រង់។ ប៉ុន្តែប្រការសំខាន់ សូមលោកអ្នកកុំលាយឡំការងារ និងព្យាយាមធ្វើទំនាក់ទំនងល្អជាមួយ មនុស្សនៅក្បែរខ្លួន និងត្រូវមានភាពអត់ធ្មត់ជានិច្ច។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះកំពុងជួបបញ្ហារាំងស្ទះ ជាច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះ គឺនឹងអាចធ្វើឲ្យមាន ផលលំបាកខ្លាំងដល់អាជីពរបស់អ្នកផងដែរ។ យកល្អសូមលោកអ្នកបដិសេធចំពោះការ ផ្តល់ជូនទាំងឡាយទាក់ទងនឹងអាជីវកម្ម។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានការអត់ធ្មត់ ឲ្យបានខ្ពស់បំផុត។ ក្នុងពេលនេះក៏គួរមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនានាផងដែរ សូមមានភាពឆ្លាតវៃ រហ័សរហួន និងយល់ដឹងអំពីការងាររបស់អ្នកអោយបានល្អិតល្អន់ ពីព្រោះអ្នកអាចនឹងអាចចាញ់បោកបញ្ឆោតដោយងាយ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏មានអំណោយផលបំផុតក្នុងការ ប្រឈមទៅនឹងស្ថានភាពខាងក្រៅ។ លោកអ្នកនឹងទទួលបានឳកាសល្អៗជាច្រើន ដែល ប្រកបដោយស្ថេរភាពរឹងមាំ និងយូរអង្វែង ដូច្នេះវាមិនមានហេតុផលអ្វីទៀត ដែលអ្នកត្រូវស៊ូ ទ្រាំនៅក្នុងបរិស្ថានតឹងតែង និងក្រុមការងារដែលមិនចុះសម្រុងទៀតទេ។ ស្ថានភាពថ្មីៗនៃ កិច្ចការងារនឹងត្រូវបានធានាយ៉ាងជាក់លាក់។ ប្រការដែលសំខាន់បំផុត សូមលោកអ្នកជា មនុស្សដែលមានហេតុផល ត្រូវមានអំណះអំណាងជាមួយជំហានដែលអ្នកត្រូវដើរ។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ និងរក្សាភាពស្មោះត្រង់ផងដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យលោកអ្នកព្យាយាមស្វែង រកប្រភពចំណូល។ កំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងរងការប៉ះពាល់ ហេតុនេះកុំទាន់ចំណាយ លុយក្នុងការបណ្តាក់ទុនធំៗ ពីព្រោះវាអាចនឹងពិបាកឲ្យអ្នករក មធ្យោបាយរក្សាលំនឹងលុយ កាក់នៅពេលត្រូវការ។ ក្នុងនោះដែរ ការគិតគូរជាថ្មីនឹងមាន ប្រយោជន៍សម្រាប់ការងារ។ អ្នកអាចប្រើប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ ប៉ុន្តែសូមចងចាំថាសកម្ម ភាពដែលអ្នកទងនឹងគំនិតច្នៃប្រឌិតថ្មី។ លើសពីនេះ សូមប្រើ ប្រាស់ពេលវេលាអោយមានប្រសិទ្ធភាព ពីព្រោះអ្នកអាចគ្មានពេលគ្រប់គ្រាន់នោះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមព្យាយាមបំពេញការងារដោយមិនសុំជំនួយ។ ទំនាក់ ទំនងតូចធំរបស់អ្នកក្នុងពេលនេះមិនសូវល្អប្រសើរនោះទេ។ ការអាក់អន់ចិត្ត ការបោកប្រាស់ ការកុសល និងមិនរក្សាពាក្យសន្យាមានកំរិតខ្ពស់ណាស់ ដូច្នេះមិនគួរចងមិត្តក្នុងពេលនេះ ហើយក៏មិនគួរពឹងអាស្រ័យលើអ្នកដទៃទេ។ រក្សាគម្លាតពីមនុស្ស និងរក្សាភាពស្ងប់ស្ងៀម ទើបអាចធានាមិនឲ្យមានបញ្ហាបាន។ ក្នុងនោះដែរ សូមបោះបង់គំនិតដែលគិតមមៃទាំង ឡាយចេញ។ ដោយឡែក សូមធ្វើយ៉ាងណាបំពេញការងារដោយការទទួលខុសត្រូវ ហើយ កុំធ្វើសកម្មភាពប៉ះពាល់អ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុម។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពហ្នឹងហ្ន៎ ល្អប្រសើរក្នុងពេលនេះ ប៉ុន្តែសូមលោកអ្នកចាប់ផ្តើមគិតគូរជាថ្មីអំពីគម្រោងផែនការអាជីវ កម្ម។ លោកអ្នកមិនគួរបោះជំហានជាមួយភាពស្រពិចស្រពិលជាដាច់ខាត។ អ្នកមិនអាច ប្រឈមទៅនឹងស្ថានភាពអវិជ្ជមានច្រើននៅខាងក្រៅ ប្រសិនបើអ្នកមិនមានគម្រោងផែន ការច្បាស់លាស់ ឬមិនអាចក្តោបក្តាប់ស្ថានការណ៍បាននោះទេ។ ភាពប្រថុយប្រថានក្នុង ពេលនេះ គឺ ស្មើនឹងទាញខ្លួនទៅក្នុងបញ្ហា។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងបាត់បង់ពត៌មាន សំខាន់ ចំពោះការជឿទុកចិត្តមនុស្សដែលអ្នកមិនស្គាល់ច្បាស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កាលវិភាគរបស់អ្នកក្នុងពេលនេះហាក់រវល់ច្រើន ហើយក៏មានភាពតឹងតែងខ្លាំងផងដែរ។ ហេតុនេះ សូមកុំយកចិត្តទុកដាក់ទៅលើរឿងរ៉ាវ តូចតាចឥតប្រយោជន៍។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្ត និងស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាព របស់អ្នក បើទោះបីជាអ្នកអាចជួបនឹងការលំបាកខ្លះក៏ដោយ។ ការចូលកាន់តែកៀកទៅនឹង បញ្ហាអាចឲ្យអ្នកយល់ដឹងអំពីវា ហើយដោះស្រាយបានដោយងាយ។ ក្រៅពីនេះ រឿង ចំណាយលុយកាក់ច្រើននៅពេលនេះងាយនឹងប៉ះពាល់នឹងកំរិតហិរញ្ញវត្ថុរបស់អ្នក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នករក្សាសកម្មភាពការងារ និងអាជីវកម្មឲ្យ នៅដដែលសិន។ ផលលំបាកដែលនៅខាងក្រៅ អាចនឹងជះឥទ្ធិពលទៅដល់ស្ថានភាពថ្មីៗ របស់អ្នកនៅពេលនេះ។ កុំព្យាយាមធ្វើសកម្មភាពធំដុំពេក ហើយក៏មិនចាំបាច់ត្រូវយកចិត្ត មនុស្សដែលនៅក្នុងរង្វង់ការងាររបស់អ្នកដែរ ពីព្រោះគំនិត និងសកម្មភាពរបស់អ្នកនឹងមិន ត្រូវបានកោតសរសើរនោះទេ។ វាជាការប្រសើរណាស់ ប្រសិនបើអ្នកយកពេលវេលានេះគិត គូរពីផែនការសកម្មភាពជាថ្មី។ ក្រៅពីនេះ សកម្មភាពរបស់អ្នកក៏ត្រូវបានឃ្លាំមើលផងដែរ ហេតុនេះធ្វើយ៉ាងណាកុំបង្កើតកំហុស ឬសូមជ្រើសរើសភាពស្ងៀមស្ងាត់។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានការតម្លើង ឋានតួនាទី មានលទ្ធភាពធ្វើការចរចាដោយសេរី និងអាចចាប់ផ្តើមរាល់អាជីវកម្មបាន ដោយជោគជ័យ។