សម្តេចតេជោ៖ បើគ្មានសន្តិភាពនឹងគ្មានសុខដុមនីយកម្មសាសនាឡើយ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញថា កម្ពុជានឹងមិនមានសុខដុមនីយកម្មលើវិស័យសាសនាបានទេ បើសិនជាប្រទេសគ្មានសន្តិភាព។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ មករា ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ គ្រឹះសាសនាក៏ដូចជាសាសនាដទៃក្នុងប្រទេសកម្ពុជា ត្រូវបានរបបខ្មែរក្រហមប៉ុលពតបានបំបាត់ ចោលលើសិទ្ធិនៃជំនឿសាសនាទាំងអស់។ ជំនឿនៃការគោរពសាសនាសាឡើងវិញ ត្រូវបានរស់រានមានជីវិតក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។
កម្ពុជាគឺជាប្រទេសមួយដែលគេចាត់ទុកថាជាប្រទេសដែលមានសុខដុមនីយកម្មសាសនាក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យអស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដសាឡើងវិញចាប់តាំងពីចុងឆ្នាំ១៩៩៨នោះមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាគឺជាប្រទេសដែលផ្តល់សិទ្ធិសេរីភាព នៃជំនឿសាសនាទាំងអស់ និងប្រឆាំងចំពោះទង្វើដែលរើសអើងសាសនា។
បច្ចុប្បន្ននៅកម្ពុជាមានពុទ្ធសាសនិកប្រមាណ៩៥ភាគរយ, មានសាសនិកឥស្លាមជិត ២ភាគរយ និងមានគ្រឹស្ទសាសនិកប្រមាណ ១.២៥ភាគរយ ព្រមទាំងនិកាយសាសនាផ្សេងៗមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅក្នុងប្រទេសកម្ពុជានេះ ចំនួនគ្រឹះសាសនិកដែលបានចុះបញ្ជីមានចំនួន១សែន១ម៉ឺន៤ពាន់៤០២នាក់។