លិចទូកនេសាទ, បាត់ខ្លួន២នាក់ក្បែរកោះរ៉ុងសន្លឹម

ទូកនេសាទ១គ្រឿងនៅក្បែរកោះរ៉ុងសន្លឹម បានលិចវេលាទាបភ្លឺថ្ងៃទី៣០ មករា ឆ្នាំ២០២៣ ក្បែរកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២នាក់បានបាត់ខ្លួន។

ក្រុមសង្គ្រោះដឹកនាំដោយឧកញ៉ា ទៀ វិចិត្រ បានប្រើប្រាស់អូប័រល្បឿនលឿនចំនួន៤គ្រឿង ដើម្បីស្វែងរកជនបាត់ខ្លួនទាំង២ ។ ក្រុមសង្គ្រោះបានថ្លែងថាអ្នកនេសាទដែលបានបាត់ខ្លួន គឺម្នាក់ជាអ្នក បើកបរទូក និងម្នាក់ទៀតជាកម្មករ។ ទូកនេះ បានលិចនៅចំណុចក្បែរកោះថាស។

សមត្ថកិច្ចបានថ្លែងថា ករណីលិចទូកនេះ គឺបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឱ្យមានទឹករលកធំៗ ធ្វើឱ្យលិចទូកនេសាទ។

ads banner