អ្នកពាក់ព័ន្ធចំនួន ៩២នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ មករា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៩២ នាក់ ( ស្រី ១០ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៣៤ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៣០ ខែមករា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ។

សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ៩២ នាក់ រួម មាន ៖ ជួញដូរ ១៦ ករណី ឃាត់ ៤៥ នាក់ ( ស្រី ៩ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៧ ករណី ឃាត់ ១០ នាក់ ( ស្រី ១ នាក់ ) , បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់ ៥ នាក់, ប្រើប្រាស់ ១០ ករណី ឃាត់ ៣២ នាក់, រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់បីរាជធានី-ខេត្ត រួមមាន: រាជធានី ភ្នំពេញ, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹង ត្រែង, ព្រៃវែង, បាត់ដំបង, ឧត្តរមានជ័យ, តាកែវ, កំពង់ធំ, កំពត, ក្នុងនោះ មាន ២៤អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ២៣អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner