ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ពាក្យសំដីផ្អែមល្អែម។ ក្នុងនោះ ប្រហែលជាទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការិយាល័យនឹងនាំមក នូវអារម្មណ៍ល្អប្រសើរ ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាច គ្រប់គ្រងបាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះ សូមលោកអ្នករក្សាចិត្ត គំនិត ខិតខំបំពេញការងាររបស់ខ្លួនជានិច្ច គឺគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះមានលទ្ធភាពពេញលេញ ដើម្បីទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យដែលអ្នករំពឹងទុក។ ប៉ុន្តែអំណោយនេះ នឹងទាក់ទងជាពិសេសទៅលើការតស៊ូ និងខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកមិនអាចពឹងពាក់ អាស្រ័យគេ ឬផ្តល់ការងាររបស់អ្នកទៅអ្នកដទៃដើម្បីធ្វើជំនួសនោះទេ គឺមិនអាចធ្វើដូច្នេះ បានជាដាច់ខាត បើមិនដូច្នេះអ្នកអាចនឹងមានការបាត់បង់ធ្ងន់ធ្ងរ។ ពត៌មានខ្លះអាចនឹង បំភ័ន្តអ្នកបាន ដូចនេះសូមគិតពិចារណាអោយបានល្អិតល្អន់។ ក្រៅពីនេះ សូមប្រយ័ត្នសំដី កុំចំាបាច់និយាយច្រើន បើមិនចាំបាច់បំផុតនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យតិចបំផុត។ លើសពីនេះបើអាចទៅរួច សូមកុំពាក់ព័ន្ធនឹងរឿងអ្នកដទៃបើទោះ បីជាលោកអ្នកគិតថាគួរណាស់ក៏ដោយ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកទទួលបាន ផ្លែផ្កាល្អប្រសើណាស់ លោកអ្នកអាចចាប់ផ្តើមបំពេញអាជីវកម្ម ការបណ្តាក់ទុន ឬបើក ហាងថ្មីទៅតាមបំណង។ ប្រការសំខាន់ សូមលោកអ្នកព្យាយាមយល់ដឹងអំពីការងាររបស់ ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ ហើយគួរស្វែងយល់អំពីហេតុការណ៍ជុំវិញខ្លួន ដើម្បីអោយ អ្នកងាយស្រួលសម្របខ្លួន និងដោះស្រាយចំពោះហេតុការណ៍ដែលអាចកើតឡើង។  ក្នុងនោះសូមកុំមើលងាយចំណេះជំនាញរបស់មិត្តរួមការងាររបស់អ្នក។ ស្វែងរកការរៀន សូត្រ និងដកស្រង់បទពិសោធន៍។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងថ្មីៗ ដ៏រីករាយ សម្រាប់កិច្ចការងារដែលអ្នកបានអនុវត្ត និងការងារដែលកំពុងដំណើរក៏នឹងទទួលបានផល ជាទីគាប់ចិត្តផងដែរ។ លាភសំណាងនឹងកើតមានច្រើន ហេតុនេះសូមពិនិត្យវាយតម្លៃឲ្យ បានត្រឹមត្រូវ។ រក្សាអាកប្បកិរិយា ពាក្យសំដី ហើយជៀសវាងការ ជ្រៀតជ្រែកការងាររបស់ មិត្តរួមក្រុមរបស់អ្នក។ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ កំរិតហិរញ្ញវត្ថុរបស់អ្នកនឹងត្រូវបានលើក កម្ពស់ ដូច្នេះប្រហែលជាពេលដែលអ្នកត្រូវមានភាពរីករាយយ៉ាងពេញលេញ។ ចំពោះការ ធ្វើដំណើរជិតឆ្ងាយនឹងទទួលបានសុខសុវត្ថិភាពល្អប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដីអោយបានពេញមួយថ្ងៃ ក្នុងនោះក៏មិន គួរ កុំប្រថុយជាមួយនឹងស្ថានភាពណាមួយឡើយ ពីព្រោះផលលំបាកនៅក្នុងថ្ងៃនេះគឺរឿង លុយកាក់។ អ្វីដែលសំខាន់បំផុតសម្រាប់ទំនាក់ទំនងរបស់អ្នក គឺគួរមានការអនុគ្រោះអោយ បានច្រើន ហើយបើអាចមិនចាំបាច់តបត ឬតវ៉ាចំពោះរឿងដែលកើតឡើងទេ ដោយសារ ស្ថានភាពមិនល្អទាំងឡាយនឹងអាចដោះស្រាយបានដោយសារពេលប៉ុណ្ណោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព ទេ ដូច្នេះការពន្យាពេលចំពោះរឿងសំខាន់ជារឿងល្អប្រសើរ។ ចូរធ្វើកិច្ចការសាម័ញ្ញ ដែលមិន តម្រូវឲ្យមានវិធី សាស្រ្តទទួលខុសត្រូវច្បាស់លាស់។ សម្រាប់លុយកាក់សូមកុំទាន់ចំណាយ ច្រើន ពីព្រោះផលចំនេញនៅមានកំរិតនៅឡើយ។ ចូរសន្សំសំចៃ ដើម្បីអោយអ្នកអាចមាន លទ្ធភាពដោះស្រាយស្ថានការណ៍បានទាន់ពេលវេលា។ ស្វែងរកឳកាសដើម្បីវិនិយោគ ឬធ្វើ កិច្ចការទាំងឡាយណាដែលសក្តិសមនឹងអ្នក។ ក្នុងនោះ នៅរយៈពេលព្រឹកនេះអ្នកអាចនឹង ទទួលបានការផ្តល់ជូនថ្មីៗខ្លះ ហេតុនេះប្រយ័ត្ន ចាញ់បោកគេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ទំនាក់ទំនងទាំងឡាយរបស់ អ្នក ពីព្រោះស្ថានភាពថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ចងមិត្តនោះទេ។ បើអាច សូម កុំចូលរួមក្នុងការចរចា និងការពិភាក្សាការងារសំខាន់ដែលតម្រូវអោយមានការសម្រេចចិត្ត  ពីព្រោះអ្នកទំនងជានឹងមិនអាចឈានទៅដល់ការយោគយល់ ឬយល់ដឹងពីមនុស្សទាំងនោះ បានទេ។ ស្របនឹងស្ថានភាពតានតឹងខ្លះនឹងអាចកើតឡើងនៅថ្ងៃនេះ អ្នកបែរជាទទួលបាន ឳកាសគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងអាចធ្វើការគ្រប់គ្រងផែន ការអនុវត្តបានយ៉ាងល្អប្រសើរ។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក ពីព្រោះការស្តាប់នឹងធ្វើឲ្យលោកអ្នកអាចយល់ពីស្ថាន ការណ៍បានល្អប្រសើរជាង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង អាចដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗ ទៅតាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះ ប្រសិនបើអ្នកចង់កែប្រែស្ថានភាពអាជីពទាំង ឡាយរបស់អ្នកគឺអាចធ្វើទៅរួចយ៉ាងងាយស្រួលនៅក្នុងថ្ងៃនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃ នេះនឹងទទួលបានផលសម្រេចយ៉ាងប្រសើរ។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិត ដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាចរកឃើញលទ្ធផលវិជ្ជមានផងដែរ។ លើសពី នេះ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ដូចជាការតម្លើងឋានៈតួនាទី និងឳកាស ដើម្បីស្តារស្ថានភាពលំបាកចាស់ថ្មីផងដែរ។។ ស្របពេលដែលអ្វីៗមានដំណើរល្អសូម លោកអ្នករក្សាទំនាក់ទំនងរបស់អ្នកកំហឹង និងភាពធ្វេសប្រហែសជាហេតុនៃភាពបរាជ័យ សម្រាប់ពេលនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើ កិច្ចការនោះទេ។ ការងារធំដុំ ការចំណាយលុយកាក់ច្រើន ឬសូម្បីតែការសម្រេចចិត្តធំដុំក៏គួរ រងចាំពេលល្អនៅថ្ងៃក្រោយ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនក្នុង ថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្នអោយបានរួចរាល់។  លើសពីនេះ បើទោះបីជាស្ថាន ភាពយ៉ាងណាក្តី គួរមានភាពអត់ធ្មត់ ហើយយកចិត្តទុកដាក់ក្នុងអាជីពរបស់ខ្លួន ​ជាជាងប្រើ ប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភលើសពីស្ថានភាពដែលកើតឡើង។ ក្រៅពី នេះអ្នកនឹងអាចធ្វើការសម្របសម្រួលជាមួយនឹងស្ថានការណ៍បានល្អប្រសើរ។

ចំណាំៈ

ឆ្នាំទាំង៤ រោង វក រកា ច រាសីឡើងខ្ពស់ត្រដែត។ កិច្ចការទាំងឡាយរបសអ្នកនឹងមាន ដំណើរការល្អប្រសើរ។ បញ្ហាចាស់ថ្មីត្រូវបានដោះស្រាយ ចំណែកលាភសក្ការៈក៏នឹងកើត មានចំពោះអ្នកផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner