អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមតំបន់ជាប់ព្រំដែន
ភ្នំពេញ:អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀន នៅតាមបណ្តា ខេត្តជាប់ព្រំដែន ខណៈ មន្រ្តីសង្គមស៊ីវិលលើកឡើងថា ការធ្វើបែបនេះបាន ទាល់តែមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ នាំគ្នាយល់ដឹង ទើបចាត់ទុកជាភូមិ-ឃុំ ស ដែលគ្មានគ្រឿងញៀនបាន។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា អាជ្ញាធរជាតិ នៅតែអនុវត្តគោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលដដែល តែ ទន្ទឹមនឹងការអនុវត្ត នេះ អាជ្ញាធរជាតិ នឹង ស្នើសុំរាជរដ្ឋាភិបាល បង្កើនូវ គោលនយោបាយថ្មីមួយទៀត គឺការបង្កើត កសាង ភូមិ សង្កាត់ ស គ្មានគ្រឿងញៀននៅតាមខេត្តជាប់ព្រំដែន ដោយប្រើប្រាស់ភូមិ-សង្កាត់នោះ ជាដៃគូជាមួយប្រទេសព្រំដែន មានដូចជា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាមជាដើម។
លោកថា ភាពដៃគូនេះ រាជរដ្ឋាភិបាលនៅតាមប្រទេសព្រំដែននីមួយៗ ស្ថិតក្នុងកម្រិតឯកភាពគ្នារួចរាល់ហើយ នៅតែដាក់ចេញនូវយន្តការក្នុងការអនុវត្ត ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងប្រើប្រាស់យន្តការ កសាង ភូមិ សង្កាត់ ស គ្មានគ្រឿងញៀននេះ ផ្សារភ្ជាប់យន្តការគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោក មាស វីរិទ្ធ បានថ្លែង ថា ៖ «បញ្ហាគ្រឿងញៀន គឺជាផ្នែកមួយនៅក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែរ ប៉ុន្តែខុសគ្នាត្រង់យន្តការក្នុងការអនុវត្តដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីកសាង ភូមិ ឃុំ ស គ្មានគ្រឿងញៀន ត្រូវការសមាសភាពមួយចំនួនបន្ថែមទៀត ជាពិសេសអ្នកដែលមានឥទ្ធិពលនៅក្នុងភូមិ សង្កាត់នោះ ដែលសំដៅទៅលើអ្នកដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយអប់រំ»។
ក្រៅពីនេះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះបានបញ្ជាក់ថា បន្ទាប់ពីការផ្សព្វផ្សាយ អប់រំហើយ ក៏ត្រូវបង្កើតក្រុមមួយដើម្បីលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យទៅទទួលសេវាព្យាបាលញគ្រឿងញៀននៅតាមមណ្ឌលសុខភាពដែលក្រសួងសុខាភិបាលបានរៀបចំ ដែលមានជាង៤៥១កន្លែង ហើយមកដល់បច្ចុប្បន្ននេះ។
លោក មាស វីរិទ្ធិ ថា ៖ «អ៊ីចឹងនៅឆ្នាំ២០២៣ យើងត្រៀមស្នើសុំរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយនេះ ហើយជាមួយគ្នានោះ យើងនឹងបំពេញបន្ថែមនូវចំណុចដែលខ្វះខាតការអនុវត្តនៅក្នុងឆ្នាំ២០២២ ជាមួយការដោះស្រាយបញ្ហាប្រ ឈមនានា ដែលយើងបានជួបប្រទះ»។
លោកបាន លើកឡើងទៀតថា បច្ចុប្បន្ននេះបទល្មើសគ្រឿងញៀន ត្រូវបានរៀបចំដោយក្រុមឧក្រិដ្ឋជន ឬអង្គការចាត់តាំង ហើ យបទល្មើសទាំងនោះ មានការប្រែធាតុ ឬមធ្យោបាយ ក្នុងការជួញដូរ ក្នុងការកែច្នៃផលិតគ្រឿងញៀន។ ទន្ទឹមនេះ មិនថាប្រទេសកម្ពុជាទេ គឺនៅក្នុងពិភពលោក ក៏កំពុងតែប្រឈមការកើនឡើងនៃការលួចលាក់ផលិតគ្រឿងញៀន ដែលកើតចេញពីសារធាតុគីមីផ្សំ។
លោកបន្ថែមថា ៖ «ដូច្នេះហើយកម្ពុជា ក៏ត្រូវតែធ្វើការបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីអនុវត្តច្បាប់ជួរមុខ ដែលមានតួនាទីក្នុងការទប់ស្កាត់ និងការបង្ក្រាបសារធាតុគីមីផ្សំ ពីព្រោះបើគ្មានសារធាតុគីមីផ្សំ គឺគ្មានគ្រឿងញៀន»។
ទាក់ទងនឹងចំណុចនេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានប្រាប់ថា គោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺធ្វើឲ្យភូមិ ឃុំទាំងនោះ កុំឲ្យមានគ្រឿងញៀនជាបន្តទៅទៀត។ ប៉ុន្តែចំពោះខេត្តមណ្ឌលគិរី លោកថា អាជ្ញាធរតែងតែយកចិត្តទុកដាក់ នឹងមានការប្រជុំជាប្រចាំខែអំពីបញ្ហាគ្រឿងញៀ ន ជាពិសេសនៅពេលមានវេទិកាសាធារណៈ អាជ្ញាធរតែងតែដាស់ស្មារតី និងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលីស ដើម្បីពង្រឹងឲ្យភូមិ ឃុំ មានសុវត្ថិភាព។
លោក ជាក់ ម៉េងហ៊ាង បញ្ជាក់ថា៖ « អ៊ីចឹងគោលនយោបាយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឲ្យភូមិ-ឃុំ មាន សុវត្ថិភាព និងភូមិ-ឃុំ សហ្នឹង ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាន គឺរង់ចាំតែអនុវត្តគោលនយោបាយថ្នាក់ជាតិ ដែល មាន ការរៀបចំយន្តការយ៉ាងណាខ្លះ ដើម្បីឲ្យមានភាពប្រសើរឡើង អាណឹងយើងអនុវត្ត»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងឱ្យដឹងដែរថា តាមរយៈបទ ពិសោធ ន៍ កន្ល ង មក គោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀន វាគឺជាយុទ្ធសាស្ត្រមួយដ៏ល្អ នៅក្នុងកា រជម្រុ ញការអនុវ ត្តវិធាន ការប្រ យុ ទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។ មួយវិញទៀត លោកថា គោលនយោបាយនេះ ក៏ជាការអប់រំ ការផ្សព្វផ្សាយ ឲ្យបាន យល់ ដឹង ពីផ លប៉ះពាល់នៃគ្រឿងញៀនទៅកាន់ប្រជាពលរដ្ឋ រួមទាំងយុវជននៅក្នុងមូលដ្ឋានផងដែរ។
លោក ម៉ែន គង់ បន្តថា ៖ «ដូច្នេះយើងមានគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពហើយ បូករួមនឹងគោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀនមួយទៀត គឺវាកាន់តែប្រសើរសម្រាប់ការអនុវត្តនៅក្នុងមូលដ្ឋានរបស់យើង ដើម្បីបង្ការ និងកាត់បន្ថយ នូ វប ទល្មើសគ្រឿងញៀន»។