ប្រធានក្លិបប្រដាល់ចិន និយាយថា កីឡាករ លន បញ្ញា ជាកីឡាករប្រដាល់ឃីតបុកស៊ីងមានទម្រង់វាយល្អជាងគេក្នុងចំណោមកីឡាករឃីតបុកស៊ីងជួមុខ ៤រូបរបស់កម្ពុជា

ភ្នំពេញ៖ កីឡាករ ជម្រើសជាតិប្រដាល់ឃីតបុកស៊ីង លន បញ្ញា បានឆកយកបេះដូងប្រធានក្លិបប្រដាល់ឡុង ហៃ របស់ចិនឲ្យជ្រើសរើសចូលរួមក្នុងកម្មវិធីប្រដាល់ធំមួយនៅប្រទេសចិន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមរូបនេះ ត្រូវបានមើលឃើញថា ជាកីឡាករឃីតបុកស៊ីងដែលមានទម្រង់វាយល្អនិងលេចធ្លោជាងគេក្នុងចំណោមកីឡាករឃីតបុកស៊ីងជួយមុខរបស់កម្ពុជា៤រូបមានកីឡាករ ឈឿន ល្វៃ ទូច រ៉ាឆាន និងកីឡាករ ឈុន សេរីវ៉ាន់ថង។

លោក Guo Yang (គួរ យ៉ាង) ប្រធាន ក្លិប ប្រដាល់ ឡុង ហៃ បានបញ្ជាក់ថា ការដែលពួកយើងសម្រេចចិត្តជ្រើសរើសយកកីឡាករ លន បញ្ញ ចូលរួមក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិនេះ គឺគណៈកម្មាការគូផ្គង់ប្រកួតបានពិនិត្យមើលវីដូអូដែលកីឡាករកម្ពុជាវាយចំនួន៤រូប ក្នុងចំណោម៤រូបនេះ យើងពេញចិត្តកីឡាករ លន បញ្ញាជាងគេ ព្រោះទម្រង់វាយរបស់ លន បញ្ញាល្អ អាចយកទៅប្រកួតជាមួយកីឡាករចិន ដែលមានសមត្ថភាពប្រហាក់ប្រហែលជាមួយនិង លន បញ្ញា។

ប្រធានក្លិបខាងលើ បញ្ជាក់ទៀតថា ការប្រកួតនេះ កីឡាករ លន បញ្ញា ត្រូវប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦៧គីឡូក្រាម ប៉ះជាមួយកីឡាករជើងខ្លាំងរបស់ចិនមួយរូបដែរ ដោយប្រកួតជាលក្ខណៈឃីតបុកស៊ីង។

លោក ជឿជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិនេះ នឹងជួយឲ្យលន បញ្ញា ទទួលបានបទពិសោធន៍ល្អ និងបច្ចេកថ្មី ដើម្បីត្រៀមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាពីកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ហេង សុឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា បានលើកឡើងថា ការប្រកួតនេះដែរគឺជាការចេញផ្សព្វផ្សាយមួយដ៏សំខាន់ទៅកាន់ពិភពលោក ជាការរឹតចំណងមិត្តភាព និងបង្កើនទំនាក់ទំនងទាំងផ្នែកកីឡា ទេសចរណ៍ក៏ដូចជាសេដ្ឋកិច្ចជាដើម។

សូមរំលឹកដែរថា កីឡាករ លន បញ្ញា នឹងត្រូវប្រកួតកម្មវិធីប្រដាល់ធំមួយនៅប្រទេសចិន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ នេះបើតាមការប្រកាសរបស់លោក ហេង សុឃន ក្នុងសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលកីឡាកងយោពលខេមរៈមិន្ទ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner